Updated៖ កម្លាំងអ-ហខេត្តកណ្តាល សហការជាមួយជំនាញអ-ហផ្ទៃប្រទេស អ-ហខេត្តតាកែវ អ-ហខេត្តកំពង់ចាម និង កម្លាំងនគរបាលប៉ុស្ត៏ិព្រែកកំពឹស ខណ្ឌដង្កោ រាជធានីបង្រ្កាបករណីចាប់ជនសង្ស័យជំរិត (អនិតិជន) ទារប្រាក់

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំងអ-ហខេត្តកណ្តាល សហការជាមួយជំនាញអ-ហផ្ទៃប្រទេស អ-ហខេត្តតាកែវ អ-ហខេត្តកំពង់ចាម និង កម្លាំងនគរបាលប៉ុស្ត៏ិព្រែកកំពឹស ខណ្ឌដង្កោ រាជធានីបង្រ្កាបករណីចាប់ជនសង្ស័យជំរិត (អនិតិជន) ទារប្រាក់បានយ៉ាងជោគជ័យរំដោះកុមាររងគ្រោះ ។

ប្រតិបត្តិការនេះសមត្ថកិច្ចក្តាប់មុខសញ្ញាតាំងពីកាលពីវេលាម៉ោងម៉ោង១៣ និង១០នាទី រហូតដល់ម៉ោង១៧និង២៣នាទីថ្ងៃទី១៧ខែកុម្ភះ ឆ្នាំ២០១៦នៅចំណុចសាលាបឋមសិក្សាបចេ្ចកវិទ្យា សម្តេច ឪ ស្ថិតនៅភូមិសង្វរ ឃំុកំពង់ហ្លូង ស្រុកពញ្ញាឮ ខេត្តកណ្តាល។

កុមាររងគ្រោះ រំដោះបានពិជនល្មើសមានឈ្មោះ តាំង សុហទ័យ ភេទប្រុស អាយុ 10ឆ្នាំ មុខរបរ សិស្សសាលាបឋមសិក្សាបច្ចេកវិទ្យាសម្តេចឪ ស្ថិតនៅភូមិសង្វរ ឃុំកពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ឪពុក ឈ្មោះ តាំង សង្គម ភេទប្រុស អាយុ 39 ឆ្នាំ សញ្ជាតិខ្មែរមុខរបរ ស្មូនរូបនិងម្តាយ ឈ្មោះ ម៉ូវ រម្យទម្យ ភេទស្រី អាយុ 37ឆ្នាំ មុខរបរ មេផ្ទះ ។អ្នកទាំងបីមានទីលំនៅ ភូមិពោធិតូច ឃំុកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យដែលសមត្ថកិច្ចក្របួចបានមានឈ្មោះ សួស រ៉ាណូ អាយុ22ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ.ឃុំជាមួយជនរងគ្រោះ ។ ចំណែកទីតាំងជនសង្ស័យលាក់ខ្លួននៅចំណុចវាលស្រែ មុខការ៉ាសាំងPTT ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចចាប់យកវត្ថុតាង: .ម៉ូតូ ១គ្រឿង ម៉ាកC125ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១AF៤២៥៤ ប្រាក់៤២៥០០រៀល។ ដោយឡែកសម្ភារ:បាត់បង់របស់ក្រុមគ្រួសារកុមាររងគ្រោះមានប្រាក់២លានរៀល។

សមត្ថកិច្ចបានអោយដឹងថាៈ ដោយមានការរៀបចំផែនពង្រាយកម្លាំង អហ(សុីវិល) និង ឯកសណ្ឋាន តាមដងដងផ្លូវ ផ្ទះសេវាផ្ទេរប្រាក់Wing តាមផ្ទះ (បណ្តោយផ្លូវជាតិលេខ2) ចាប់តាំងពីស្រុកបាទីខេត្តតាកែវ រហូតដល់ ស្រុកកណ្តាលស្ទឹង និង ក្រុងតាខ្មៅ និង មានការតាមតំបន់សេវាទូរសព្ទ័ (location) របស់ជំនាញ អហផទ ជាប្រចាំ កម្លាំង អហ និង ក្រុមគ្រួសារជនរងគ្រោះក៏ជួបប្រទះជនល្មើសនិងជនរងគ្រោះនៅចំណុចឃាត់ខ្លួនខាងលើ ហើយក៏នាំគ្នាចូលទៅរំដោះជនរងគ្រោះ ពេលនោះជនសង្ស័យរត់កាត់វាលស្រែតែត្រូវកម្លាំងយើងសហការជាមួយកម្លាំងនគរបាលប៉ុស្តិពទ្ធ័ចាប់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្សយ័ បានយកមកសួរនាំតាមនីតិវិធីនៅទីបញ្ជាការដ្ឋាន អហ ខេត្តកណ្តាល ចំណែកជនរងគ្រោះកម្លាំងសមត្ថកិច្ចបានប្រគល់ជូនអាណាព្យាបាលយកទៅលំនៅដ្ឋានវិញ៕

image

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print