ករណីប្រើហិង្សាក្នុងគ្រួសារចាប់ខ្លួនប្តីបង្ក លេចចេញបទល្មើសប្លន់មួយទៀតមានដីកាចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ កាលពីវេលាម៉ោង២០និង០៥នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ មានករណីប្រើហិង្សាក្នុងគ្រួសារចំណុចផ្ទះជនសង្សយ័ ភូមិព្រែកក្មេង ឃុំ ព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។

ជនរងគ្រោះ មានឈ្មោះ ផាន ម៉េត ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ត្រូវជាប្រពន្ធ ជនសង្ស័យ ) មានទីលំនៅ ភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។ ជនសង្ស័យ (ឃាត់ខ្លួន)មានឈ្មោះ យ៉ន ណាវី ភេទប្រុស អាយុ 32ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករទីលំនៅ ភូមិ ព្រែកក្មេង ឃុំ ព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។

មុនពេលកើតហេតុនៅថ្ងៃខែឆ្នាំខាងលើវេលាម៉ោង១០:០០ នាទី កូនជនសង្ស័យអាយុ ០៦ឆ្នាំ បានលេងជាមួយក្មេងដទៃហើយធ្លាក់ចូលលូទើបជនសង្ស័យរករឿងប្រពន្ធថាមិនមើលកូនដោយសារប្រពន្ធជាប់រវល់ឆ្អើរត្រី ជនសង្ស័យក៏ចេញពីផ្ទះទៅផឹកស្រាបាត់រហូតដល់វេលាម៉ោងកើតហេតុបានត្រឡប់មកផ្ទះវិញហើយបានវាយកូននិងស្តីបន្ទោសមិនឲ្យកូនលេងជាមួយគេទៀតពេលនោះប្រពន្ធឃាត់ក៏ត្រូវជនសង្ស័យជាប្តីចាប់បោចសក់វាយប្រពន្ធតែម្តង ។

ជនសង្ស័យឈ្មោះយ៉ន ណាវី នេះផងដែរត្រូវបានសមត្ថកិច្ចអះអាងថាៈ ធ្លាប់មានដីកាចាប់ខ្លួនលេខ១២៥ដកចខ០៦ ចុះថ្ងៃទី១២/០៧/២០០៦ របស់ចៅក្រមស៊ើបអង្កេត គឹម ដានី ពីបទប្លន់ប្រព្រឹត្តនៅភូមិ ព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី០៧/០៥/២០០៦ កន្លងមក ជនសង្ស័យបានគេចខ្លួនទៅធ្វើការនៅប្រទេសថៃ។

ក្រោយពេលឃាត់ខ្លួន រួចជនសង្ស័យ ខាងលើត្រូវបានកសាងសុំណុំរឿងចាត់ការ តាមនីតិវិធី៕

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print