ជនសង្ស័យជិត១០នាក់វាយប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេច តែសមត្ថកិច្ចប៉ុស្តិ៍ស្រះ​ចក​លាក់បាំងអ្នកសារពត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូចេញពីរៀនត្រូវក្រុមជនសង្ស័យមួយក្រុមមានគ្នាប្រមាណជិត១០នាក់ បានចេញពីក្នុងគុមព្រៃបានដកកាំភ្លើងខ្លីវាយ និងភ្ជង់ប្លន់យកម៉ូតូនិចបានសម្រេច និងគេចខ្លួនបាត់​ដោយ​សុវត្ថិភាព ប៉ុន្តែសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ព្យាយាមលាក់បាំងអ្នកសារពត៌មាន ។ ហេតុការណ៍​នេះ​បានកើតឡើងកាលពីវេលាម៉ោង៩នឹង៤០នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចម្តុំ​ផ្លូវ​រទះភ្លើង ចូលទៅបឹងកក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះមានឈ្មោះ សៅ កក្កដា អាយុ២២ឆ្នាំ មានមុខរបរជាសិស្សសកលវិទ្យាល័យន័រតុន បច្ចុប្បន្នស្នាក់នៅម្តុំផ្សាទួលទំពូង ខណ្ឌចំការមន ។

បើតាមសម្តីរៀបរាប់ពីមិត្តភក្រ្តជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូSUZUKI NEX ពណ៍ស ពាក់ស្លាកលេខ កណ្តាល 1P-4373 ជិះចេញពីរៀននៅម្តុំជ្រោយ​ចង្វារ បំណងទៅលេងផ្ទះមិត្តភក្រ្ត ខណះមកដល់ចំណុចកើតហេតុដែលជាកន្លែងស្ងាត់​ហើយងងឹត​ផងនោះ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រមាណជិត១០នាក់ បានរត់ចេញពីក្នុងគុមព្រៃ បានយកកាំភ្លើងខ្លីមកភ្ជង់គំរាមបាញ់ និងវាយប្លនយកម៉ូតូពីជនរងគ្រោះបានសម្រេច រួចគេចខ្លួនបាត់​តែម្តង ។ បន្ទាប់ពីកើតហេតុកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់បានមកអន្តរាគមន៍ភ្លាមៗ​ដល់កន្លែង​កើតហេតុ ចំណែកជនរងគ្រោះបានទំនាក់ទំនងទៅមិត្តភក្រ្ត ឱ្យមកយកនិងដឹកខ្លួនទៅ​ដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍នគរបាលរដ្ឋស្រះចក ។

ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តនោះ នៅពេលអ្នកសារពត៌មានយើងទៅសួរនាំសមត្ថកិច្ចនៅប៉ុស្តិ៍​នគរ​បាល​ស្រះចក បែរជាសមត្ថកិច្ចព្យាយាមលាក់បាំងដោយបែរជានិយាយថា គ្មានរឿងអ្វីនោះទេ គ្រាន់តែ​ឈ្លោះ​គ្នាបន្តិចបន្តួចប៉ុណ្ណោះ ៕

image

image

image

image

...

ដោយ៖ ព្រែក​ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print