ចំណេះដឹងទូទៅ៖ ដូចពាក្យគេថា ” ខ្វល់ពីគេពេក ខ្លួនឯងនឹងត្រូវកើតទុក្ខ ឈឺចាប់ “

ចែករំលែក៖

គួរយល់ដឹង៖ ជាទូទៅមនុស្សយើងពេលខ្លះ តែងតែនាំគ្នាចង់ដឹង ចង់ឮរឿងពីអ្នកដទៃច្រើន ជាពិសេសចង់វែកញែរឿងគេ ប៉ុន្តែនៅក្នុងរឿងខ្លះ កាលៈទេសៈខ្លះ យើងត្រូវតែមានជម្រើសមួយដ៏ល្អ ត្រូវតែធ្វើជាមនុស្សចិត្តដាច់ ជាក់ស្តែងដូចពាក្យគេថាខ្វល់ពីគេពេក ខ្លួនឯងនឹងត្រូវកើតទុក្ខ ឈឺចាប់តែបើយើងមិនខ្វល់ពីអ្នកដទៃសោះ យើងនឹងមានឈ្មោះថាជាមនុស្សអាត្មានិយម

ចំពោះការធ្វើជាមនុស្សអាត្មានិយមខ្លះក៏មិនអីដែរ ព្រោះមនុស្សខ្លះ គេមិនបានត្រូវការការជួយពីយើងនោះឡើយ ហើយក៏មានមនុស្សខ្លះ បើយើងជួយគេ គឺមានតែនាំទុក្ខឱ្យយើងវិញ ចំណែកមនុស្សខ្លះទៀត រមិលគុណណាស់ ដល់ត្រើយសោយគូទ មនុស្សបែបហ្នឹងជួបច្រើនហើយ។

ទឹកចិត្តរបស់យើង មិនមែនសុទ្ធតែមានតម្លៃគ្រប់ពេល សម្រាប់គ្រប់មនុស្សនោះឡើយ។ ត្រូវចាំថា ជួយអ្នកដទៃ កុំឱ្យលើសពីលទ្ធភាពដែលខ្លួនឯងមាន ជួយគេ កុំដល់ថ្នាក់នាំឱ្យខ្លួនឯងរងទុក្ខវេទនា ជាពិសេសគឺ ភាពស្មោះត្រង់របស់យើង។

សូមជម្រាបថា អំពើល្អ ភាពស្មោះត្រង់ មុននឹងលះបង់ឱ្យនរណាម្នាក់ ត្រូវតែចេះមើលមនុស្សផង មនុស្សណាគួរជួយ មនុស្សណាមិនគួរជួយគួរតែដឹងខ្លួនឯងហើយ។ ជួយតែអ្នកណាដែលត្រូវការយើង ស្មោះចំពោះតែអ្នកណាដែលល្អ ស្មោះត្រង់ចំពោះយើង នេះជាមេរៀនជីវិតដែលជីវិតយើងនឹងត្រូវឆ្លងកាត់ គឺគ្រប់យ៉ាងបង្រៀនយើងឱ្យបែបហ្នឹង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print