អង់គ្លេសចាប់ខ្លួនបាតុករ​១៥០នាក់​​ក្នុងទីក្រុងឡុងដុង

ចែករំលែក៖

ប៉ូលិសទីក្រុងឡុងដុង ប្រទេសអង់គ្លេស​បានប្រកាសឲ្យដឹងនៅថ្ងៃទី ២៩ខែវិច្ឆិកាថា មានបាតុករ១៥០ នាក់ត្រូវបានចាប់ខ្លួនក្រោយពេលចូលរួមធ្វើបាតុកម្មប្រឆាំងការរិឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ​-១៩​។
រដ្ឋាភិបាលអង់គ្លេសបានអនុម័តច្បាប់ហាមប្រាមប្រមូលផ្តុំគ្នាចាប់តាំងពីថ្ងៃទី​៥ខែវិច្ឆិកា ក្រោយពេលមានអ្នកឆ្លងជាង​២៥០០០នាក់ក្នុងមួយថ្ងៃ​។ នៅថ្ងៃទី​២៥ខែវិច្ឆិកាច្បាប់ហាមប្រាមនោះបានបញ្ចប់ ហើយរដ្ឋាភិបាលក៏បានបន្តអនុម័ត​ច្បាប់រឹតត្បិតបន្ថែមទៀត ខណៈ អ្នកឆ្លងបន្តកើនឡើងខ្ពស់ដដែល​។
កម្លាំងប៉ូលិសទីក្រុងឡុងដុងបានឲ្យដឹងថា «កម្លាំងប៉ូលិសបានចាប់ខ្លួនមនុស្ស​១៥៥នាក់​​ដែលចូលរួមធ្វើបាតុកម្មខុសច្បាប់កាលពីថ្ងៃទី​២៨ខែវិច្ឆិកា ។​ អ្នកដែលបានចាប់ខ្លួន រងការចោទប្រកាន់ពីបទ​បំពានច្បាប់ទប់ស្កាត់ការឆ្លងកូវីដ​-១៩​ និង​វាយប្រហារទៅលើកម្លាំង​ប៉ូលិសកំពុងអនុវត្តច្បាប់​។
កន្លងមក ប៉ូលិសទីក្រុងឡុងដុងក៏បានចាប់ខ្លួនមនុស្ស៦០នាក់​​ ពាក់ព័ន្ធនឹងការធ្វើបាតុកម្មខុសច្បាប់ដែរ។ ពលរដ្ឋរាប់រយនាក់នាំគ្នាប្រមូលផ្តុំនៅទីក្រុងឡុងដុង​​ដើម្បីប្រឆាំងច្បាប់រឹតត្បិត ហើយក៏មានប៉ះទង្គិចជាមួយកម្លាំងប៉ូលិសផងដែរ​។
គិតមកដល់វេលាម៉ោង​១៣ ថ្ងៃទី​២៩ខែវិច្ឆិកា តាមគេហទំព័រ Worldometer ​អង់គ្លេសមានចំនួនអ្នកឆ្លងកូវីដ​-១៩​កើនឡើងដល់ទៅ​ជាង ១,៦លាននាក់ ស្លាប់ជាង​៥៨ពាន់នាក់ ។ ជាមួយគ្នានេះរដ្ឋាភិបាលអនុម័តឲ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ នៅដើមខែធ្នូ ឆ្នាំ​២០២០ខាងមុខនេះ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print