ក្រុមបាតុករថៃរាប់ពាន់នាក់បានដង្ហែក្បួនទៅកាន់ទីតាំងយោធានៅជាយក្រុងបាងកក ដើម្បីប្រឆាំងនិឹងការគ្រប់គ្រងរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ទៅលើកម្លាំងយោធាជាច្រើនកងពល។
តាមសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី២៩ខែវិច្ឆិកាបានឱ្យដឹងថា បាតុកររាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនទៅកាន់ជំរំយោធានៅទីក្រុងបាងកកក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ។
ក្រុមបាតុករប្រមូលផ្តុំគ្នានៅមុខទីតាំងកងពលលេខ១១នៃកម្លាំងការពារព្រះមហាក្សត្រថៃ ហើយកម្លាំងទាហានខាងលើបានចូលរួមបំបែកក្រុមបាតុករប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំ២០១០។
លោក Arnon Nampa មេធាវីមួយរូប និងជាអ្នកដឹកនាំបាតុកម្ម បានឲ្យដឹងថា «គ្មានប្រទេសណាមួយលើពិភពលោកដែលកាន់របបប្រជាធិបតេយ្យ រាជានិយម តែព្រះមហាក្សត្រមានសិទ្ធិគ្រប់គ្រង យោធានោះឡើយ»។
ការធ្វើបាតុកម្មនៅក្នុងប្រទេសថៃ កើតឡើងតាំងពីខែកក្កដា ទាមទារឱ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ។ នៅពេលនេះ ការិយាល័យរាជវាំងថៃ មិនមានប្រតិកម្មអ្វីជុំវិញការលើកឡើងពាក់ព័ន្ធនឹងការធ្វើបាតុកម្មនោះឡើយ៕
ដោយ៖ ធី រីណា