ប្រធានាធិបតីអុីរ៉ង់៖ អុីស្រាអែលត្រូវតែទទូលខុសត្រូវចំពោះការស្លាប់របស់អ្នកវិទ្យាសាស្ត្របរមាណូ

ចែករំលែក៖

ប្រធានាធិបតីអុីរ៉ង់បានលើកឡើងជាលើកដំបូងនៅថ្ងៃទី​៣ ខែវិច្ឆិកា ដោយទម្លាក់កំហុសទាំងស្រុងទៅឲ្យអុីស្រាអែលជាអ្នកទទួលខុសត្រូវចំពោះការស្លាប់អ្នកវិទ្យាសាស្ត្របរមាណូអុីរ៉ង់ Mohsen Fakhrizadeh ដោយការធ្វើឃាត។ ជាមួយគ្នានេះអុីរ៉ង់នឹងតបតវិញ​​ក្នុងពេលសមស្របណាមួយទៅលើអុីស្រាអែល។
នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីតួកគី Recep Tayyip Erdogan កាលពីថ្ងៃទី​៣ខែធ្នូ ប្រធានាធិបតីអុីរ៉ង់ បានបញ្ជាក់ថា «គ្មានអ្វីសង្ស័យទៀតឡើយ ការធ្វើឃាតអ្នកវិទ្យាសាស្ត្របរមាណូអុីរ៉ង់គឺជាភស្តុតាងបង្ហាញឲ្យឃើញថាសត្រូវអុីរ៉ង់​អសមត្ថភាព​ទើបធ្វើរឿងអាក្រក់អមនុស្សធម៌បែបនេះ»។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអុីរ៉ង់ បានអរគុណដល់ប្រធានាធិបតីតួកគី ពីសាមគ្គីភាព រវាងពលរដ្ឋប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ហើយក៏បានថ្កោលទោសដល់ការធ្វើឃាតលោក Fakhrizadeh ។ ប្រធានាធិបតីរូហានីបានបញ្ជាក់ថា អីុស្រាអែល ត្រូវតែទទួលខុសត្រូវ​ចំពោះការស្លាប់របស់អ្នកវិទ្យាសាស្ត្រអុីរ៉ង់។
ពាក់ព័ន្ធនិឹងកិច្ចព្រមព្រៀងបរមាណូ​ ដែលបានចុះហត្ថលេខារវាងអុីរ៉ង់​និឹងប្រទេស ៥+១ កាលពីឆ្នាំ​២០១៥ ដែលមាន​អាមេរិក បារាំង អង់គ្លេស ចិន​ រុស្ស៊ី បូកនិឹងអាល្លឺម៉ង់​​​ ។​ ក្រោយជាប់ឆ្នោត​លោកបៃឌិនប្រកាសថា នឹងវិលត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់វិញ​ ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ បានដកចេញកាលពីឆ្នាំ​២០១៨។
ប្រធានាធិបតីអុីរ៉ង់​បញ្ជាក់ថា ទីក្រុងតេអេរ៉ង់ និឹងគោរព​កិច្ចព្រមព្រៀង បរមាណូ កាលពីឆ្នាំ​២០១៥ ប្រសិនបើប្រទេសដែលចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀងនោះគោរពកិច្ចព្រមព្រៀង។ ប្រធានាធិបតីអុីរ៉ង់បញ្ជាក់ថា លោកសង្ឃឹមថា រដ្ឋាភិបាលថ្មីអាមេរិក ទទួលបាន​មេរៀនពីកំហុសរបស់រដ្ឋាភិបាលចាសដើម្បីដឹកនាំបានល្អ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print