ជាបុគ្គលដែលពិភពលោក មិនស្គាល់ បណ្តាញព័ត៌មានជុំវិញពិភពលោកក៏មិនចាប់អារម្មណ៍នោះឡើយប៉ុន្តែក្នុងរយៈពេល ជាង១ខែចុងក្រោយដែលបានជ្រើសរើសជាដៃគូរបស់លោកបៃឌិន ជាបេក្ខភាពអនុប្រធានាំធិបតីអាមេរិក លោកស្រី Kamala Harris ក្លាយជាបុគ្គលល្បីបំផុតនាពេលបច្ចុប្បន្ន។ ពិសេសគឺក្រោយពេលជាប់ឆ្នោតជាអនុប្រធានាធិបតីបានជួយឲ្យលោកស្រី ស្ថិតនៅក្នុងចំណោមស្ត្រីទាំង១០០រូប ល្បីបំផុតលើពិភពលោកឆ្នាំ២០២០។
តាមទស្សនាវដ្តីForbesដែលបានប្រកាសបញ្ជីឈ្មោះស្ត្រីទាំង១០០រូបមានឥទ្ធិពលបំផុតលើពិភពលោកក្នុងឆ្នាំ២០២០។ ក្នុងបញ្ជីឈ្មោះនោះ មានប្រមុខដឹកនាំប្រទេសដែលជាស្ត្រី អ្នកជំនួញ សកម្មជនសង្គម សិល្បៈ មកពី៣០ប្រទេសមានឈ្មោះក្នុងបញ្ជីស្ត្រីឥទ្ធិពលបំផុតឆ្នាំ២០២០។
តាមបញ្ជីឈ្មោះរបស់Forbes អនុប្រធានាធិបតីទើបតែជាប់ឆ្នោតថ្មីរបស់អាមេរិកគឺលោកស្រី Kamala Harris ឈរលំដាប់ទីបីលើពិភពលោកក្នុងបញ្ជីឈ្មោះបុគ្គលមានឥទ្ធិពលបំផុត បន្ទាប់ពី អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានធនាគារអឺរ៉ុបលោកស្រី Christine Lagarde ជនជាតិបារាំង ។
តាមទស្សនាវដ្តី Forbes បានផ្សាយថា ឆ្នាំនេះជាលើកទី១៧ ហើយ ដែលបានជ្រើសរើសស្ត្រីមានឥទ្ធិពលបំផុតលើពិភពលោក មកពី៣០ ប្រទេស ក្នុងនោះមានប្រមុខដឹកនាំ ១០ ប្រទេសជាស្ត្រី និងCEO ៣៨រូប និងសិល្បការិនី៥រូប ព្រមទាំងស្ត្រីដែលមានឥទ្ធិពលផ្សេងៗទៀត ជាច្រើន ពិសេសគឺអ្នកនយោបាយ។
ក្រៅពីនេះនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រីJacinda Ardern និងប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ព្រមទាំងមេដឹកនាំកោះតៃវ៉ាន់ក៏ស្ថិតនៅក្នុង ចំណោមស្ត្រីល្បីទាំង១០០រូបផងដែរ៕ ដោយ៖ធីរីណា
រូបថត៖AP