តុលាការកំពូលអាមេរិកបានច្រានចោលពាក្យបណ្តឹងរបស់រដ្ឋតិចសាស ក្នុងគោលដៅប្រែក្រឡាសលទ្ធផលបោះឆ្នោតអាមេរិក។
សារព័ត៌មាន រ៉យទ័របានដកស្រង់សេចក្តីប្រកាស របស់តុលាការកំពូលកាលពីថ្ងៃទី១១ខែធ្នូ ថា ចៅក្រមតុលាការកំពូលបានសម្រេចច្រានចោលពាក្យបណ្តឹងរបស់អភិបាលរដ្ឋតិចសាសលោកKen Paxton ទាមទារឲ្យលុបលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania, Georgia, Wisconsin និង Michigan ។
នៅក្នុងពាក្យបណ្តឹងកាលពីថ្ងៃទី៨ខែធ្នូ លោក Paxtonបានទាមទារឲ្យ លុបចោលលទ្ធផលបោះឆ្នោត នៅក្នុងរដ្ឋយុទ្ធសាស្ត្រទាំង៤ខាងលើដែលមានកៅអីដំណាងដល់ទៅ៦២កៅអី។ លោកបន្តទៀតថា ការប្រកាសទទួលស្គាល់លោកបៃឌិន ជាប់ឆ្នោតគឺជារឿងខុសច្បាប់។
ពាក្យបណ្តឹងរបស់ អភិបាលរដ្ឋតិចសាស ស្នើដល់តុកាលារកំពូលពន្យាពេលប្រជុំនៅថ្ងៃទី១៤ខែធ្នូ ដើម្បីបញ្ជាក់ថា លោកត្រាំចាញ់ឬឈ្នះក្នុងការបោះឆ្នោតឆ្នាំ២០២០នេះ។
តុលាការកំពូល បានបញ្ជាក់យ៉ាងច្បាស់ថា តិចសាសមិនមានភស្តុតាងគ្រប់គ្រាន់តាមផ្លូវច្បាប់ ក្នុងការប្តឹងក្នុងរដ្ឋយុទ្ធសាស្ត្រទាំង៤នោះឡើយ។ ការច្រានចោលនោះ បានបញ្ចប់ នៅក្តីស្រម័យចង់បន្តដឹកនាំអាមេរិករបស់លោកត្រាំ៕
រូបភាព៖ Reuters