តិរច្ឆានខ្លាំងណាស់! ឪពុកបង្កើត និងពូបង្កើត​រួមគ្នារំលោភកូនស្រីរបស់ខ្លួន ​ដែលទើបមានអាយុត្រឹមតែ ៣ឆ្នាំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង័្សយចំនួន២នាក់ ពាក់ព័ន្ធករណីឪពុកបង្កើត និងពូបង្កើតរួមគ្នារំលោភកូនស្រីរបស់ខ្លួនដែលទើបមានអាយុត្រឹមតែ ៣ឆ្នាំ ​ដេីម្បីសាកសួរ និងចាត់ការតាមច្បាប់

បើយោងតាមប្រភពព័ត៍មានពីមន្រ្តីជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២០ថ្មីៗនេះក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោសាតគឹមសាន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យកម្លាំងនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯកឆាងវណ្ណឆៃជាអធិការក្រុងសហការជាមួយនគរបាលស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯកឡុងយោធាវីរៈជាអធិការស្រុក​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានធ្វេីការនាំខ្លួនបុរសចំនួន០២នាក់មកសាកសួរនៅពេលបានទទួលនូវពាក្យបណ្តឹងរបស់ស្រ្តីឈ្មោះ​ ​(​.)​ រស់នៅក្នុងក្រុងបាត់ដំបង ជាម្តាយកុមារី​​ រង គ្រោះ ពីករណីឪពុកបង្កើតនិងពូបង្កើតរួមគ្នា រំលោភសេពសន្ធវៈ កូនស្រីរបស់ខ្លួនដែលទើបមានអាយុត្រឹមតែ០៣ឆ្នាំតែប៉ុណ្ណោះ។

ប្រភពដដែលបន្តថា បុរសជាប្តីនិងជាឪពុកមានឈ្មោះ​ (.)​រស់នៅ ក្រុងបាត់ដំបងព្រមទាំងឈ្មោះ​ (.)​នៅមូលដ្ឋានជាមួយគ្នា ត្រូវ​​ជាប្អូនបង្កើតរបស់បុរសខាងលើ និងជាពូបង្កើតរបស់កុមារីរងគ្រោះ។

ជាក់ស្តែងនៅក្នុងពេលសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដោយមានការចូលរួមពីម្តាយ និងមានអង្គការសង្គមស៊ីវិលចូលរួមស្តាប់ផងនោះកុមារីរងគ្រោះ ឈ្មោះ(.​) បានឆ្លើយបញ្ជាក់ថារូបគេពិតជាត្រូវបានឪពុកបង្កើតរួមគ្នាជាមួយពូបង្កើតខាងលេីនេះចាប់រំលោភសេពសន្ធវៈចំនួន០២ដងក្នុងអំឡុងពេលថ្មីៗនេះ។

ដោយឡែកជនសង្ស័យទាំងពីរនាក់នេះ មិនបានឆ្លើយសារភាពអំពីសកម្មភាពរបស់ខ្លួននៅឡេីយទេ នៅចំពោះមុខសមត្ថកិច្ចនគរបាលតែយ៉ាងណាក៏ដោយក្នុងពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនេះសមត្ថកិច្ចរកឃើញគ្រឿងញៀន និងសម្ភារៈប្រើប្រាស់គ្រឿងញៀន មួយចំនួននៅជាមួយពួកគេទាំងពីរនេះផងដែរ។ លុះនៅថ្ងៃទី១១ខែធ្នូម្សិលមិញនេះ កម្លាំងនគរបាលជំនាញក្រុងបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនជនសង័្សយ ទាំងពីរមកកាន់ការិយាល័យជំនាញដេីម្បីស្រាវជ្រាវបន្តនិងចាត់ការតាមផ្លូវច្បាប់

គួរបញ្ជាក់ថា ប្រសិនបើការស្រាវជ្រាវឃើញថាជនសង្ស័យទាំងពីរនាក់នេះ បានធ្វើសកម្មភាពដូចការបញ្ជាក់អះអាងរបស់កុមារីរងគ្រោះមែននោះ គឺពិតជាសាហាវឃោរឃៅ និងជារឿង ខ្លោចផ្សារ បំផុតសម្រាប់កុមារីនេះណាស់៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print