តិរច្ឆានខ្លាំងណាស់! ឪពុកបង្កើត និងពូបង្កើត​រួមគ្នារំលោភកូនស្រីរបស់ខ្លួន ​ដែលទើបមានអាយុត្រឹមតែ ៣ឆ្នាំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិ​ច្ចនគរ​បាលក្រុងបាត់ដំបង​ ឃាត់ខ្លួនជនសង័្សយចំនួន២នាក់ ពាក់ព័ន្ធករណីឪពុកបង្កើត និងពូបង្កើត​រួមគ្នារំលោភកូនស្រីរបស់ខ្លួន​ដែលទើបមានអាយុត្រឹមតែ ៣ឆ្នាំ ​ដេីម្បី​សាកសួរ និងចាត់ការតាមច្បាប់​។

បើយោងតាមប្រភពព័ត៍មានពីមន្រ្តីជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០២០ថ្មីៗនេះ​ ក្រោយទទួលបានបទ​បញ្ជាពីលោក​ឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្នងការ ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់​ដំ​បង​ បានឲ្យកម្លាំងនគរបាលក្រុងបាត់ដំបង ដែល​មានលោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ ជាអធិការក្រុងសហការជាមួយនគរបាលស្រុកឯកភ្នំ ដែល​មានលោកវរសេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ ជាអធិ​ការ​ស្រុក​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានធ្វេីការនាំខ្លួន​បុរសចំនួន០២នាក់​មក​សាកសួរ​ នៅ​ពេលបានទទួល​នូវពាក្យបណ្តឹងរប​ស់ស្រ្តីឈ្មោះ​ ​(ស​.ព)​ រស់​នៅក្នុងក្រុងបាត់ដំបង ជាម្តាយកុមារី​​ រង គ្រោះ ពី​ករ​ណីឪពុកបង្កើតនិងពូបង្កើត​រួមគ្នា រំលោភសេពសន្ធវៈ កូនស្រីរបស់ខ្លួន​ដែលទើបមានអាយុត្រឹមតែ០៣ឆ្នាំតែប៉ុ​ណ្ណោះ។

ប្រភពដដែលបន្តថា បុរសជាប្តីនិងជាឪពុកមានឈ្មោះ​ (ហ.ហ)​រស់​នៅ ក្រុងបាត់ដំ​បង​ ព្រមទាំងឈ្មោះ​ (ហ.ដ)​នៅ​មូលដ្ឋានជាមួយគ្នា ត្រូវ​​ជា​ប្អូនបង្កើតរបស់បុរសខាងលើ និងជាពូបង្កើត​របស់កុមារី​រង​គ្រោះ។

ជាក់ស្តែងនៅក្នុងពេលសាកសួរនៅអធិការដ្ឋាននគរបាលក្រុង​បាត់ដំបង​ ដោយមានការចូលរួមពីម្តាយ និងមានអង្គការសង្គមស៊ីវិលចូលរួមស្តាប់ផងនោះកុមារី​រងគ្រោះ ឈ្មោះ(ច.​ណ) បានឆ្លើយបញ្ជាក់ថា ​រូបគេពិតជាត្រូវបានឪពុកបង្កើត​រួមគ្នាជាមួយពូបង្កើតខាងលេីនេះ​ ចាប់រំ​លោភសេពសន្ធវៈ​ ចំនួន០២ដងក្នុងអំឡុង​ពេលថ្មីៗនេះ។

ដោយឡែកជនសង្ស័យទាំងពីរនាក់នេះ មិនបានឆ្លើយ​សារភាពអំពី​សកម្មភាពរបស់ខ្លួននៅឡេីយទេ នៅចំពោះមុខ​សមត្ថកិច្ចនគរបាល ​តែយ៉ាងណាក៏ដោយក្នុង​ពេលឃាត់ខ្លួនជនសង្ស័យទាំងពីរ​នេះសមត្ថកិច្ចរកឃើញគ្រឿងញៀន និងសម្ភារៈប្រើប្រាស់គ្រឿងញៀន មួយ​ចំនួននៅជាមួយពួកគេ​ទាំងពីរ​នេះផងដែរ។ លុះនៅថ្ងៃទី១១​ ខែ​ធ្នូ​ម្សិលមិញនេះ កម្លាំងនគរ​បាលជំនាញក្រុងបាត់ដំបង​ បានកសាងសំណុំរឿងបញ្ជូនជនសង័្សយ ទាំង​ពីរ​មក​កាន់ការិយាល័យជំនាញ​ ដេីម្បី​ស្រាវជ្រាវបន្តនិងចាត់ការតាមផ្លូវច្បាប់​។

គួរបញ្ជាក់ថា ប្រសិនបើការស្រាវជ្រាវ​ឃើញថា​ ជនសង្ស័យទាំងពីរ​នាក់នេះ បានធ្វើសកម្មភាពដូចការបញ្ជាក់អះ​អាងរបស់កុមារី​រងគ្រោះមែននោះ គឺ​ពិតជាសា​ហាវឃោរ​ឃៅ និងជារឿង ខ្លោចផ្សារ បំផុតសម្រាប់កុមារី​នេះណាស់៕​ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print