អន្តរជាតិ៖ ក្រុមបាតុករប្រឆាំងការបោះឆ្នោតនៅអាមេរិក ចំនួន២៣នាក់ ត្រូវបានប៉ូលីសអាមេរិកចាប់ខ្លួន ដើម្បីប៉ុនប៉ងបញ្ឈប់ក្រុមអ្នកតវ៉ាដែលមានការប៉ះទង្គិច និងចាក់សម្លាប់គ្នា នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។
បើយោងតាមការិយាល័យកិច្ចការសាធារណៈរបស់នាយកដ្ឋានប៉ូលិសក្រុងវ៉ាស៊ីនតោនឌីស៊ី បានបង្ហាញរបាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ៤នាក់ ត្រូវបានចាក់សម្លាប់នៅយប់ថ្ងៃសៅរ៍ទី១២ ខែធ្នូ ឆ្នាំ២០២០ថ្មីៗនេះ ចំពេលមានការតវ៉ាក្រោយការបោះឆ្នោតនៅទីក្រុងវ៉ាស៊ីនតោន។
ទាក់ទិននឹងបញ្ហានេះការិយាល័យរបស់អភិបាលក្រុងវ៉ាស៊ីងតោន លោក Muriel Bowser ក្រុមសង្គ្រោះបានដឹកមនុស្ស ៨នាក់ ចេញពីតំបន់តវ៉ា ចាប់តាំងពីម៉ោងប្រហែល ៧:០០ល្ងាច។ ជនរងគ្រោះទាំង ៤នាក់ ត្រូវគេនិយាយថា កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ការិយាល័យព័ត៌មានសាធារណៈ បាននិយាយថា មន្ត្រីប៉ូលីសចំនួន ២នាក់បានគ្រោះថ្នាក់ដល់អាយុជីវិត និងមនុស្សពីរនាក់ទៀត រងរបួសស្រាល ហើយយ៉ាងហោចណាស់ មនុស្សចំនួន ២៣នាក់ ត្រូវបានចាប់ខ្លួនអំឡុងការតវ៉ាក្រោមពាក្យស្លោក «បញ្ឈប់សកម្មភាពលួច»។
គួរបញ្ជាក់ថា ក្រុមបាតុករ និងក្រុមអ្នកតវ៉ាប្រឆាំងជាច្រើនក្រុម បានប្រមូលផ្តុំគ្នា នៅព្រឹកថ្ងៃនេះ នៅខាងក្រៅតុលាការកំពូល និងនៅទីលានប្រជាធិបតេយ្យផ្លាហ្សា ដើម្បីតវ៉ានឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី។ អ្នកតវ៉ាភាគច្រើនមិនបានពាក់ម៉ាសទេ។ បាតុករបានប្រើអំពើហិង្សា ដោយ២នាក់បានបំពានឆ្លងកាត់ខ្សែប៉ូលីស និងម្នាក់ទៀតមានកាន់អាវុធ៕ដោយ៖សហការី