ផ្ទុះឡើងជាថ្មី! បាតុកម្មប្រឆាំងការបោះឆ្នោតនៅអាមេរិក ដោយមានអំពើហិង្សារហូតចាក់សម្លាប់គ្នា ហើយមនុស្ស២៣នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន

ចែករំលែក៖

អន្តរជាតិ​៖ ក្រុមបាតុករប្រឆាំងការបោះឆ្នោតនៅអាមេរិក ចំនួន២៣នាក់ ត្រូវបានប៉ូលីសអាមេរិកចាប់ខ្លួន ដើម្បី​ប៉ុនប៉ង​បញ្ឈប់​ក្រុមអ្នកតវ៉ាដែលមាន​ការ​ប៉ះទង្គិច និងចាក់សម្លាប់​គ្នា នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន​ឌី​ស៊ី សហរដ្ឋអាមេរិក​។​

​បើ​យោងតាម​ការិយាល័យ​កិច្ចការ​សាធារណៈ​របស់​នាយកដ្ឋាន​ប៉ូលិស​ក្រុង​​​វ៉ាស៊ីន​តោន​ឌី​ស៊ី បានបង្ហាញរបាយការណ៍​ថា យ៉ាងហោចណាស់​មាន​មនុស្ស ៤​នាក់ ត្រូវបាន​ចាក់​សម្លាប់​នៅ​យប់​ថ្ងៃ​សៅរ៍ទី១២ ខែធ្នូ ឆ្នាំ២០២០ថ្មីៗនេះ ចំពេល​មានការ​តវ៉ា​ក្រោយ​ការបោះឆ្នោត​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។

​ទាក់ទិននឹងបញ្ហានេះ​ការិយាល័យ​រប​ស់អភិបាលក្រុង​វ៉ា​ស៊ី​ង​តោន លោក Muriel Bowser​ ក្រុម​សង្គ្រោះបាន​ដឹក​មនុស្ស ៨​នាក់ ចេញពី​តំបន់​តវ៉ា ចាប់តាំងពី​ម៉ោង​ប្រហែល ៧:០០​ល្ងាច​។ ជនរងគ្រោះ​ទាំង ៤​នាក់ ត្រូវគេ​និយាយថា កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។

​ការិយាល័យ​ព័ត៌មាន​សាធារណៈ បាន​និយាយថា មន្ត្រីប៉ូលីស​ចំនួន ២​នាក់​បាន​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​មនុស្ស​ពីរ​នាក់​ទៀត រងរបួស​ស្រាល ហើយ​យ៉ាងហោចណាស់ មនុស្ស​ចំនួន ២៣​នាក់ ត្រូវបាន​ចាប់ខ្លួន​អំឡុង​ការតវ៉ា​ក្រោម​ពាក្យស្លោក «​បញ្ឈប់​សកម្មភាព​លួច​»​។​

​គួរបញ្ជាក់ថា ក្រុមបាតុករ និង​ក្រុមអ្នកតវ៉ា​ប្រឆាំង​ជាច្រើន​ក្រុម បាន​ប្រមូល​ផ្តុំគ្នា នៅ​ព្រឹក​ថ្ងៃនេះ នៅ​ខាងក្រៅ​តុលាការ​កំពូល និង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ផ្លា​ហ្សា ដើម្បី​តវ៉ា​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​។ អ្នក​តវ៉ា​ភាគច្រើន​មិនបាន​ពាក់​ម៉ាស​ទេ​។ បាតុករ​បាន​ប្រើ​អំពើហិង្សា ដោយ​២​នាក់​បាន​បំពាន​ឆ្លងកាត់​ខ្សែ​ប៉ូលីស និង​ម្នាក់ទៀត​មាន​កាន់​អាវុធ​​៕​ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print