បុរស​ម្នាក់ ទាញញញួរ​វាយ​កម្ទេច​​ទូ ATM ចោល ព្រោះខឹងលេបកាត​មិន​ព្រម​ខ្ជាក់

ចែករំលែក៖

អន្តរជាតិ៖ បុរសម្នាក់ ព្រោះតែខឹងនិង ATM លេប​បាត់​កាត​របស់​ខ្លួន ដក​លុយ​មិន​បាន ក៏ទៅផ្ទះរួចយក​ញញួរ មកវាយ​កម្ទេច​ទូ​ហើយ​ក៏​ដើរ​ចេញ បង្កការភ្ញាក់ផ្អើលឡើងកាល​ពី​យប់​ថ្ងៃ​ទី ១០ ខែ​ធ្នូ​កន្លង​ទៅ​នេះ នៅ​ខេត្ត Binh Duong ប្រទេស​​វៀតណាម​។

បើតាម​សម្ដីប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែង​កើត​ហេតុផ្ទាល់ បានអះអាងាថា បង្កការនេះបង្កឡើងដោយ​បុរស​​ម្នាក់ បាន​ទៅ​ដក​លុយ​នៅ​ទូ​ ATM របស់​ធនាគារ​មួយ ដែល​មាន​អាសយដ្ឋាន​នៅ​ជិត​ផ្ទះ​ខ្លួន។ ក្រោយ​ពេល​បុរស​រូប​នេះ​ដក​លុយ​មិន​បាន ហើយ​ត្រូវ​ទូ​លេប​កាត​បាត់​នោះគេ​ក៏​ឃើញ​លោក​ដើរ​ចេញ តែ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ ស្រាប់​តែ​លោក​ត្រលប់​មក​វិញ ដោយ​មាន​ញញួរ​នៅ​ក្នុង​ដៃ​ ហើយ​វាយ​កម្ទេច​ទូ​ម៉ាស៊ីន​ខាង​​លើ​តែ​ម្ដង។

ភ្លាមៗ បន្ទាប់ពីមានហេតុការណ៍នេះ អ្នក​ភូមិ​បានរាយការណ៍ ប៉ូលីសនៅ​តំបន់​បាន​ចុះទៅ​អន្តរាគម​ករណី​ខាង​លើដល់កន្លែងកើតហេតុ ហើយ​បុរស​ដដែល​នេះ ត្រូវ​បាន​ចាប់​ទៅ​ប៉ុស្តិ៍​ដើម្បី​សាក​សួរ​បន្ត។

ក្រោយឃាត់ខ្លួនសាកសួរ មុខចំពោះមុខសមត្ថកិច្ច បុរស​ខាង​លើ​បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ដោយ​លោក​លើក​ឡើង​ថា ដោយ​សារ​តែ​ត្រូវ​ការ​លុយ​ប្រញាប់ តែ​ត្រូវ​ម៉ាស៊ីន​លេប​កាត​បាត់ ទើប​ធ្វើ​ឲ្យ​លោក​ខឹង​មួយ​ឆាវ​ទប់​អារម្មណ៍​មិន​ជាប់ ទើប​មាន​ករណី​មិន​គួរ​នេះ​កើត​ឡើង។

គួរបញ្ជាក់ថា ជុំវិញបញ្ហានេះប៉ូលីស បានអះអាងថា នៅ​ពេល​មក​វាយ​ទូ​នេះ បុរស​ខាង​លើ​កំពុង​ស្ថិត​ក្នុង​ស្រវឹង​ស្រវឹង​ស្រា​រួច​ហើយ ព្រម​ទាំង​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​ផង​ដែរ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print