អាវុធហត្ថខេត្តកណ្តាលចុះសួរសុខទុក្ខគ្រួសារកុមារដែលជនល្មើសចាប់ជម្រិត

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៦លោក វ.ទោ ពក សាង នាយរងសេនាធិការ កងរាជអាវុធខេត្ត តំណាងអោយ លោកឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខដល់ក្រុមគ្រួសារកុមាររងគ្រោះ ឈ្មោះ តាំងជំុ សុហទ័យ ភេទប្រុស អាយុ10ឆ្នាំ សិស្ស ដែលរំដោះបានពីជន (សង្សយ័ )មានទីលំនៅស្ថិតនៅភូមិពោធិតូច ឃំុកំពង់ហ្លួង ស្រុកពញាឮ ។

កុមាររងគ្រោះត្រូវបានជនសង្ស័យចាប់ជំរឹតទារប្រាក់ កាលពីវេលាម៉ោង១៣និង១០នាទីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៦ ។

ការចុះសាកសួរសុខទុក្ខខាងកម្លាំងកងរាជអាវុធបានចូលរួមពិធីលាបាណន់ ស្ថិតក្នុងសាលាបឋមសិក្សាបចេ្ចកវិទ្យាសម្តេចឪ ក្នុងភូមិសង្វរ ឃំុកំពង់ហ្លួង ស្រុកពញាឮ ដែលអាណាព្យាបាល ជីដូន អ៊ុំ ពូមីងរបស់កុមារ រងគ្រោះបានបន់ស្រន់ លោក អ្នកតានៅក្នុងសាលារៀន ពេលកូនគាត់(កុមារ)បាត់ខ្លួនបើសិនជាបានឃើញ កុមាររងគ្រោះនិងត្រឡប់មកវិញដោយសុវត្ថិភាព ហើយក្រុមគ្រួសារនិងរៀបចំពិធីនេះឡើងដោយមានការកោរសក់ និងបួសជាសង្ឃ2នាក់ឪពុក និងកូនរយៈពេល៧ថ្ងៃថែមទៀតផង។

គួររំលឹកថាៈ នៅវេលាម៉ោង១៧ និង២០នាទីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានចាត់កំលាំងមន្ទីរជំនាញ ដឹកនាំដោយលោក វរសេនីយ៍ទោ ទូច អីុណាន មេបញ្ជាការរង ជាប្រធានមន្ទីរយុត្តិធម័ដោយបានសហការជាមួយកំលាំងជំនាញអ ហ ផ្ទៃប្រទេស អ ហខេត្តកំពង់ចាម អ ហ ខេត្តតាកែវ និងប៉ុស្ត៍រដ្ឋបាលសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បង្រ្កាបនិងឃាត់ខ្លួនជនសង្សយ័ម្នាក់ឈ្មោះសួស រ៉ាណូ ភេទប្រុស អាយុ22ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ.ឃុំជាមួយជនរងគ្រោះ នៅចំណុចវាលស្រែ មុខការ៉ាសាំងPTT ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ម្យ៉ាងទៀតក្រុមគ្រួសារជនរងគ្រោះបានជូនសគុណជាថវិការចំនួន 1លានរៀលដល់កងកំលាំង អហ តែលោកមេបញ្ជាការ មិនអនុញ្ញាត្តិឲ្យទទួលយកទេជាដាច់ខាត ព្រោះនេះជាតួនាទី ភារកិច្ច និង ជាឆន្ទះរបស់កងកម្លាំងយើងពិតប្រាកដ មិនមែនខំធ្វើដោយសារចង់បាននូវផលប្រយោជន៍ជាថវិការពីប្រជាពលរដ្ឋនោះទេ ដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

image

image

image

image

image

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print