ខ្ចីរថយន្តគេជិះបើកកៀរថយន្តកុងតឺន័រខ្ទេចមួយចំហៀង

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ជាមន្ត្រីនគរបាលព្រំទណ្ឌក្រសួងមហាផ្ទៃបើករថយន្តក្នុងស្ថានភាពស្រវឹង បានរេចង្កូតទៅកៀររថយន្តដឹកកុងតឺន័របណ្តាលអោយខ្ទេចមួយចំហៀងខាងមុខ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅ លើកំណាត់ផ្លូវជាតិលេខ១ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល  ។

រថយន្តបង្កម៉ាក កាមរីបាឡែន ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2H-5263 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះឡើយ គ្រាន់តែដឹងថាជាមន្ត្រីនគរបាលហ្មទណ្ឌក្រសួងមហាផ្ទៃ ហើយរថយន្តនេះខ្ចីពីមិត្តភក្តិយកមកជិះក៍ជួបគ្រោះថ្នាក់តែម្តង  បណ្តាលអោយរថយន្ត ខ្ទេចមួយចំហៀងខាងស្តាំផ្ទុះពោងសុវត្ថិភាពដាច់កង់នៅកណ្តាលផ្លូវ ។ ដោយឡែករថយន្តមួយ គ្រឿងទៀតមិនស្គាល់អត្តសញ្ញាណឡើយក្រោយកើតហេតុបើកគេចបាត់ ។

មន្ត្រីនគរបាលចរាចរស្រុក ដែលចុះទៅសម្រួលចរាចរបានប្រាប់ថា  មុនពេលគ្រោះ ថ្នាក់សាក្សីបានឃើញរថយន្តបង្កបើកបរក្នុងទិសដៅពីលិចទៅកើត  ទៅដល់ចំណុចកើតហេតុស្រាប់តែអ្នកបើកបររថយន្តបើកប្រជែងម៉ូតូរ៉ឺម៉កដែលនៅពីមុខក្នុងស្ថានភាពផ្លូវមានឧបសគ្គ  គ្រានោះក៍មាន រថយន្តកុងតឺន័រមួយគ្រឿងទៀតបើកក្នុងទិសដៅផ្ទុយគ្នាទៅដល់  ធ្វើអោយបង្ករេចង្កូតទៅ កៀរថយន្តកុងតឺន័រចំកន្ទុយខាងក្រោយបណ្តាលអោយរថយន្តកាមរីបាឡែន រងការខូចខាត មួយចំហៀងខាងស្តាំ។

បន្ទាប់ពីកើតហេតុមានរថយន្ត២គ្រឿងទៀតពាក់ស្លាកលេខនគរបាលមកជួយអន្តរាគមន៍ និងហៅរថយន្តស្ទូចយកចេញទាំងយប់ព្រោះមិនបង្កអោយមានគ្រោះថ្នាក់ដល់អ្នកដំណើរ និងខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋ ៕

20160218_215118_2400

20160218_215118_12168

20160218_215118_17870

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print