ខេត្តកណ្តាល៖ បុរសម្នាក់ជាមន្ត្រីនគរបាលព្រំទណ្ឌក្រសួងមហាផ្ទៃបើករថយន្តក្នុងស្ថានភាពស្រវឹង បានរេចង្កូតទៅកៀររថយន្តដឹកកុងតឺន័របណ្តាលអោយខ្ទេចមួយចំហៀងខាងមុខ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅ លើកំណាត់ផ្លូវជាតិលេខ១ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តបង្កម៉ាក កាមរីបាឡែន ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2H-5263 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះឡើយ គ្រាន់តែដឹងថាជាមន្ត្រីនគរបាលហ្មទណ្ឌក្រសួងមហាផ្ទៃ ហើយរថយន្តនេះខ្ចីពីមិត្តភក្តិយកមកជិះក៍ជួបគ្រោះថ្នាក់តែម្តង បណ្តាលអោយរថយន្ត ខ្ទេចមួយចំហៀងខាងស្តាំផ្ទុះពោងសុវត្ថិភាពដាច់កង់នៅកណ្តាលផ្លូវ ។ ដោយឡែករថយន្តមួយ គ្រឿងទៀតមិនស្គាល់អត្តសញ្ញាណឡើយក្រោយកើតហេតុបើកគេចបាត់ ។
មន្ត្រីនគរបាលចរាចរស្រុក ដែលចុះទៅសម្រួលចរាចរបានប្រាប់ថា មុនពេលគ្រោះ ថ្នាក់សាក្សីបានឃើញរថយន្តបង្កបើកបរក្នុងទិសដៅពីលិចទៅកើត ទៅដល់ចំណុចកើតហេតុស្រាប់តែអ្នកបើកបររថយន្តបើកប្រជែងម៉ូតូរ៉ឺម៉កដែលនៅពីមុខក្នុងស្ថានភាពផ្លូវមានឧបសគ្គ គ្រានោះក៍មាន រថយន្តកុងតឺន័រមួយគ្រឿងទៀតបើកក្នុងទិសដៅផ្ទុយគ្នាទៅដល់ ធ្វើអោយបង្ករេចង្កូតទៅ កៀរថយន្តកុងតឺន័រចំកន្ទុយខាងក្រោយបណ្តាលអោយរថយន្តកាមរីបាឡែន រងការខូចខាត មួយចំហៀងខាងស្តាំ។
បន្ទាប់ពីកើតហេតុមានរថយន្ត២គ្រឿងទៀតពាក់ស្លាកលេខនគរបាលមកជួយអន្តរាគមន៍ និងហៅរថយន្តស្ទូចយកចេញទាំងយប់ព្រោះមិនបង្កអោយមានគ្រោះថ្នាក់ដល់អ្នកដំណើរ និងខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋ ៕
...
ដោយ៖ សណ្តោស