​អា​មេ​រិ​ក​ឆ្មក់​តាម​ដែនអាកាស​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​នៅ​លី​ប៊ី​ស្លាប់​ជាង​៤០​នាក់

ចែករំលែក៖

​កម្លាំង​ទាហាន​អា​មេ​រិ​កបាន​បើក​យុទ្ធនាការ​វាយឆ្មក់​ពីលើ​ដែនអាកាស​កាលពី​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ទៅ​លើ​គោលដៅ​សង្ស័យ​ជា​ជំរុំ​លាក់ខ្លួន​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ស្ថិត​នៅ​ក្នុង​ទឹកដី​ភាគ​ខាងលិច​របស់​ប្រទេស​លី​ប៊ី​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង​៤០​នាក់​ ។​ គេ​បាន​ដាក់​ការ​សង្ស័យ​ថា​ ជន​ដែល​ត្រូវ​សម្លាប់​ក្នុង​ការ​វាយឆ្មក់​នេះ​ មាន​ក្រុម​ខ្មាន់កាំភ្លើង​ដែល​បាន​ធ្វើ​សកម្មភាព​វាយប្រហារ​សម្លាប់​រង្គាល​កាលពី​ឆ្នាំ​មុន​នៅ​ប្រទេស​ជិតខាង​ទុ​យ​ណេ​ស៊ី​នោះ​ផង​ដែរ​។​

​នេះ​ជា​ការ​វាយប្រហារ​តាម​ដែនអាកាស​លើក​ទី​២​របស់​អា​មេ​រិ​ក​នៅ​ក្នុង​ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ដែល​បាន​និង​កំពុង​ហ៊ឺ​ក​ហាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្ក​អំពើ​ហិង្សា​នៅ​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​ការ​ផ្តួលរំលំ​របប​លោក​ Muammar​ Gaddafi​ កាល​ឆ្នាំ​២០១១​ ហើយ​បាន​ពង្រឹង​វត្តមាន​ក្រុម​ខ្លួន​ពង្រីក​ការ​គ្រប់គ្រង​ដែនដី​យ៉ាង​រឹង​មាំ​នៅ​ភាគ​ខាងត្បូង​នៃ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​នោះ​ ។​

​មន្ទីរ​បង់​តា​ហ្គូ​ន​បាន​ប្រកាស​ថា​ ខ្លួន​បាន​បើក​ការ​វាយប្រហារ​តាម​ដែនអាកាស​ដោយ​គោលដៅ​ទៅ​លើ​ជំរំ​ហ្វឹកហាត់​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​មួយ​កន្លែង​ ។​ ជំរំ​ហ្វឹកហាត់​កងកម្លាំង​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ដែល​ស្ថិត​នៅ​ទីក្រុង​ Sabratha​ នោះ​ គឺ​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​មេខ្លោង​ភេរវ​ករ​ Noureddine​ Chouchane​ ជា​ពលរដ្ឋ​ទុ​យ​ណេ​ស៊ី​មួយ​រូប​ដែល​បាន​វាយប្រហារ​ភេរវកម្ម​កាលពី​ឆ្នាំ​មុន​នៅ​សារមន្ទីរ​Tunis​ និង​វាយប្រហារ​តំបន់​រមណីយដ្ឋាន​មាត់សមុទ្រ​ស្លាប់​អ្នក​ទេសចរណ៍​ជា​ច្រើន​នាក់​ ។​

​មន្ទីរ​បង់​តា​ហ្គូ​ន​បាន​បញ្ជាក់​ថា​ បាន​បំផ្លាញ​ជំរំ​ និង​បំបាត់​ក្រុម​ Chouchane​ ។​ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឲ្យ​ទន់ខ្សោយ​ ភ្លាមៗ​ផង​ដែរ​ដល់​សកម្មភាព​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​នៅ​ក្នុង​ការ​ប្រមូល​កម្លាំង​ និង​ពង្រឹង​ឥទ្ធិពល​របស់​ពួក​គេ​នៅ​ក្នុង​ទឹកដី​លី​ប៊ី​ ក្នុង​នោះ​មានការ​ជ្រើសរើស​កម្លាំង​ថ្មី​ និង​ការ​បង្កើត​ជំរំ​នានា​នៅ​លើ​ទឹកដី​លី​ប៊ី​ ក្នុង​គោលដៅ​បង្កើន​ផែនការ​ វាយប្រហារ​មក​លើ​ទីតាំង​របស់​អា​មេ​រិ​ក​ប្រចាំ​នៅ​ក្នុង​តំបន់​ ។​

​មន្ត្រី​អា​មេ​រិ​កបាន​អះអាង​ថា​ មេខ្លោង​ Noureddine​ Chouchane​ ទំនង​ត្រូវ​បាន​សម្លាប់​រួច​ហើយ​នៅ​ក្នុង​ការ​វាយប្រហារ​នេះ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ អ្នកនាំពាក្យ​សេត​វិមាន​ លោក​ Josh​ Earnest​ បាន​ថ្លែង​ថា​ លោក​មិន​ទាន់​ហ៊ាន​ប្រាកដ​នៅឡើយ​ដោយសារ​តែ​មិន​ទាន់​មាន​លទ្ធផល​បញ្ជាក់​អំពី​ការ​វាយប្រហារ​តាម​ដែនអាកាស​នេះ​ ។​ លោក​បន្ត​ថា​ ការ​វាយឆ្មក់​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​របស់​អា​មេ​រិ​ក​នៅ​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ។​

​នៅ​ក្នុង​ប្រទេស​លី​ប៊ី​បណ្តាញ​ព័ត៌មាន​ក្នុង​តំបន់​បាន​ផ្សព្វផ្សាយ​រូបភាព​ដី​គ្រហូ​ង​ដោយសារ​តែ​គាំ​មី​ស៊ី​លបាញ់​ចំ​ ។​ អ្នក​រង​របួស​ដេក​ដួលរ​ណូ​ក​រណែល​ ហើយ​សាកសព​ត្រូវ​រុំ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ។​

​អភិបាលក្រុង​ Sabratha​ លោក​ Hussein​ al-Thwadi​ បាន​ប្រាប់​ប្រភព​រ៉​យ​ទ័​រថា​ យន្តហោះ​ចម្បាំង​បាន​បាញ់​មី​ស៊ី​ល​ធ្លាក់​ទៅ​លើ​អគារ​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​ Qasr​ Talil​ ដែល​ជា​ភូមិឋាន​សម្បូរ​ដោយ​ជនបរទេស​រស់​នៅះ​។​

​មន្ត្រី​នៅ​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ មនុស្ស​៤៣​នាក់​បាន​បាត់បង់​ជីវិត​ ក្នុង​ហេតុការណ៍​វាយប្រហារ​ខាងលើ​នេះ​ ។​ សេចក្តីថ្លែងការណ៍​របស់​មន្ត្រី​បាន​បញ្ជាក់​ថា​ លំនៅ​ឋាន​ដែល​រង​ការ​វាយប្រហារ​បាន​ជួល​ទៅ​ឲ្យ​ជនបរទេស​ស្នាក់​នៅ​ ហើយ​ដែល​គេ​សង្ស័យ​ថា​ ជា​បណ្តាញ​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ។​ ក្រោយ​ការ​វាយប្រហារ​គ​បាន​រក​ឃើញ​អាវុធ​ជា​ច្រើន​ មាន​ដូច​ជា​កាំភ្លើងយន្ត​ គ្រាប់​រ៉ុក្កែត​ និង​គ្រាប់បែកដៃ​នៅ​ក្រោម​គំនរ​អគារ​បាក់បែក​ ។​

​ការ​វាយប្រហារ​នេះ​បាន​កើតឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​ការ​ព្រមាន​របស់​ប្រធានាធិបតី​បា​រ៉ា​ក់​ អូ​ប​ម៉ា​ ថា​ ទីក្រុង​វ៉ា​ស៊ី​ន​ នៅ​វាយប្រហារ​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ នៅ​ពេល​ណា​ទទួល​បាន​ព័ត៌មាន​ច្បាប់​លាស់​ និង​គោលដៅ​ពិតប្រាកដ​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ផង​ដែរ​ថា​ អង់គ្លេស​មាន​យុត្តាធិការ​នៅ​ក្នុង​យុទ្ធនាការ​វាយប្រហារ​តាម​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ផង​ដែរ​ ។​ រដ្ឋ​អិ​ស្លា​ម​ IS​ បាន​គ្រប់គ្រង​និង​អនុវត្ត​ច្បាប់​កាលី​ផេ​ត​ របស់​ខ្លួន​យ៉ាង​តឹងរ៉ឹង​នៅ​លើ​ទឹកដី​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​ ទី​ដែល​ពួក​គេ​បាន​ដណ្តើម​កាន់កាប់​ពី​រដ្ឋាភិបាល​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ក្រុម​នេះ​ទទួល​រង​ការ​វាយប្រហារ​ជា​បន្តបន្ទាប់​ពីលើ​ដែនអាកាស​របស់​កងកម្លាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ចាប់តាំងពី​ឆ្នាំ​២០១៤​រៀង​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​ ៕​

0,,18153186_303,00

A view shows damage at the scene after an airstrike by U.S. warplanes against Islamic State in Sabratha, Libya, in this February 19, 2016 handout picture. REUTERS/Sabratha municipality media office/Handout via Reuters ATTENTION EDITORS - THIS PICTURE WAS PROVIDED BY A THIRD PARTY. REUTERS IS UNABLE TO INDEPENDENTLY VERIFY THE AUTHENTICITY, CONTENT, LOCATION OR DATE OF THIS IMAGE. EDITORIAL USE ONLY. NOT FOR SALE FOR MARKETING OR ADVERTISING CAMPAIGNS. NO RESALES. NO ARCHIVE. THIS PICTURE IS DISTRIBUTED EXACTLY AS RECEIVED BY REUTERS, AS A SERVICE TO CLIENTS.

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print