ទំហំទឹកប្រាក់ ​៥២​ពាន់​លាន​ដុល្លារ​ ត្រូវបានគណៈរដ្ឋមន្ត្រី​ជប៉ុន អនុម័ត​កញ្ចប់​ថ​វិកា​ចំណាយ​យោធា​

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ គណៈរដ្ឋមន្ត្រីជប៉ុន បានអនុម័តកញ្ចប់វិកាចំណាយយោធាដែលមានទំហំទឹកប្រាក់ ៥២ពាន់លានដុល្លារ។ ហើយនេះជាការកើនឡើងខ្ទង់ចំណាយឆ្នាំជាប់គ្នា ចំពោះថវិកាការពារជាតិរបស់ជប៉ុនមួយផ្នែក នឹងត្រូវចំណាយលើការផលិតយន្តហោះចម្បាំង F-35B ដ៏ទំនើប និងមីស៊ីប្រឆាំងនាវាដែលមានរយៈចំងាយឆ្ងាយ

ក្រោយគណៈរដ្ឋមន្ត្រីជប៉ុន បានអនុម័តកញ្ចប់វិកានេះ ក្រសួងការពារជាតិជប៉ុន នឹងទទួលបានទឹកប្រាក់៥២ពាន់លានដុល្លារ ចាប់ពីខែមេសាឆ្នាំ២០២១​​ ខណៈថវិកាចំណាយយោធាសម្រាប់ឆ្នាំ២០២១នេះ គឺមានទំហំ,ភាគរយច្រើនជាងក្នុងឆ្នាំ២០២០ ដោយសារបក្សរបស់លោកនាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ មានសំឡេងភាគច្រើនក្នុងសភា កញ្ចប់ថវិកានេះនឹងទទួលបានការអនុម័តជាក់ជាពុំខាន

លោកនាយករដ្ឋមន្ត្រី ស៊ូហ្កា បន្ទាប់ពីឡើងកាន់តំណែងបន្តពីលោក អាបេ ស៊ិនហ្សូ នៅតែបន្តគោលនយោបាយពង្រីកកងទ័ពជប៉ុន ការចំណាយនេះ នឹងនាំឲ្យកងទ័ពស្វ័យការពារជប៉ុនមានយន្តហោះច្បាំងថ្មី មីស៊ី និងនាវាផ្ទុកយន្តហោះដែលមានរយៈចម្ងាយឆ្ងាយ និងមានសមត្ថភាពជាងមុន ខណៈការពង្រីកកងទ័ព និងបង្កើនការចំណាយយោធានៅតែជារឿងចម្រូងចម្រាសនៅជប៉ុន ដោយសារធម្មនុញ្ញសន្តិភាពនិយម

សូមជម្រាបថា ជាមួយកញ្ចប់ថវិកានេះ ជប៉ុននឹងទិញមីស៊ីរយៈចម្ងាយឆ្ងាយ ដែលអាចកម្ទេចគោលដៅឆ្ងាយរាប់ទាំងទីតាំងនៅចិនកូរ៉េខាងជើង និងផ្នែកខ្លះនៃទ្វីបអាស៊ី ដោយទឹកប្រាក់ចំនួន៧០៦លានដុល្លារ នឹងត្រូវចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍ និងផលិតយន្តហោះចម្បាំង F-35B ជាក់ស្តែងគម្រោងនេះ ធ្វើឡើងដោយក្រុមហ៊ុន Mitsubishi ដោយមានជំនួយបច្ចេកទេសពីក្រុមហ៊ុនអាមេរិក Lockheed Martin ដែលជាម្ចាស់យន្តហោះនេះ គម្រោងអភិវឌ្ឍ និងផលិតយន្តហោះចម្បាំងដែលនឹងបញ្ចប់នៅឆ្នាំ២០៣០ មានតម្លៃសរុប៤០ពាន់លានដុល្លារ

ដោយឡែកចំពោះទឹកប្រាក់ចំនួន៣២៣លានដុល្លារទៀត នឹងត្រូវចំណាយលើការចាប់ផ្តើមអភិវឌ្ឍមីស៊ីប្រឆាំងនាវាដែលមានរយៈចម្ងាយឆ្ងាយ ដើម្បីការពារប្រជុំកោះអូគីណាវ៉ា ភាគនិរតីរបស់ជប៉ុន ចំណែកទឹកប្រាក់ចំនួន៦២៨លានដុល្លារ នឹងត្រូវចំណាយក្នុងការទិញយន្តហោះចម្បាំង F-35 ចំនួន ដែលក្នុងនោះមាន F35-B ចំនួនពីរគ្រឿងសម្រាប់ប្រើប្រាស់លើនាវាផ្ទុកឧទ្ធម្ភាគចក្រ

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលជប៉ុនគ្រោងនឹងចំណាយប្រាក់៩១២លានដុល្លារ ទៅលើកងទ័ពជើងទឹកដើម្បីសាងសង់នាវាចម្បាំងចំនួន ដែលអាចប្រតិបត្តិការដោយប្រើប្រាស់នាវិកក្នុងចំនួនតិច សំដៅជួយសម្រាលបន្ទុកក្នុងការស្វែងរកនាវិកជំនាន់ថ្មី ក៏ដូចជាជួយដល់នាវិកចាស់ៗផងដែរ ជប៉ុន ក៏ចង់បំពាក់ប្រព័ន្ធការពារ Aegis និងរ៉ាដាកាពារមីស៊ីផ្លោង ដែលមានសមត្ថភាពដង លើសពីអ្វីដែលខ្លួនមាននាពេលបច្ចុប្បន្ន យ៉ាងណាក្តី រដ្ឋាភិបាលមិនទាន់បានប៉ាន់ស្មានតម្លៃនៃការតម្លើងឧបករណ៍ថ្មីនេះនៅឡើយទេ

គួរបញ្ជាក់ថា ប្រទេសជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កាន់តែបារម្ភពីសកម្មភាពរបស់ចិន ដែលបើកនាវាចូលដែនទឹកជម្លោះនៅក្នុងសមុទ្រចិនភាគខាងកើត ចិន និងជប៉ុនមានជម្លោះដណ្តើមកម្មសិទ្ធិប្រជុំកោះតទាវយូ (Diaoyu) ជាភាសាចិន និង ស៊ិនកាគូ(Senkaku) ជាភាសាជប៉ុន ក្នុងសមុទ្រចិនភាគខាងកើត៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print