អុីរ៉ង់បានបង្កើនសកម្មភាពទប់ស្កាត់ការវាយប្រហារពីអាមេរិក ទៅលើទីតាំងបរមាណូរបស់ខ្លួន ដោយ ដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារនៅជិតទីតាំងរោងចក្របរមាណូ។
តាមសារព័ត៌មានAl-Qabas របស់ប្រទេសគុយវែតបានឲ្យដឹងថា រដ្ឋាភិបាលអ៊ុីរ៉ង់បានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារ ទប់ស្កាត់ការវាយប្រហារពីអាមេរិក នៅតាមរោងចក្របរមាណូស្ថិតនៅក្នុងខេត្តIsfahan។
សកម្មភាពខាងលើរបស់អុីរ៉ង់កើតឡើង ក្រោយពេលទីក្រុងតេអុីរ៉ង់ និងវ៉ាស៊ីនតោនប្រឈមមុខតានតឹងកាន់តែខ្លាំង ក្រោយពេលប្រធានាធិបតីត្រាំ កាលពីថ្ងៃទី២៤ខែធ្នូបានចោទប្រកាន់អុីរ៉ង់នៅពីក្រោយការវាយប្រហារទៅលើស្ថានទូតអាមេរិកនៅរដ្ឋធានីបាដាត ប្រទេសអុីរ៉ាក់។ លោកត្រាំនឹងបង្ខំឲ្យរដ្ឋាភិបាលអុីរ៉ង់ជាអ្នកទទួលខុសត្រូវ ប្រសិនបើមានពលរដ្ឋអាមេរិក ស្លាប់នោះ។
សារព័ត៌មាន Sputnik បានផ្សាយថា តំបន់បៃតងនៅក្នុងរដ្ឋធានីបាដាត ក្លាយទៅជាគោលដៅនៃការវាយប្រហារដោយមីស៊ីល។ ការវាយប្រហារកើនឡើងខ្ពស់ក្រោយអ្នកវិទ្យាសាស្ត្របរាមណូអុីរ៉ង់លោកMohsen Fakhrizadeh រងការធ្វើឃាតហើយអុីរ៉ង់ ចោទប្រកាន់ អាមេរិក និងអុីស្រាអែលនៅពីក្រោយការវាយប្រហារនោះ៕ដោយ៖ធី រីណា