តំបន់កម្សាន្តនៅខេត្តស្ទឹងត្រែង មានច្រើន និងជារមណីយដ្ឋានអេកូទេសចរណ៍ដ៏អស្ចារ្យបំផុត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ តើបងប្អូនជនរួមជាតិ ធ្លាប់បានទៅកំសាន្តនៅតំបន់រមណីយដ្ឋានអេកូទេសចរណ៍ មានដ៏សម្បូរបែបនៅខេត្តស្ទឹងត្រែងហើយឬនៅ ! ប្រសិនបើបានទៅកាន់តំបន់ទីនោះហើយ ប្រាកដជាជក់ចិត្តដិតអារម្មណ៍ ទៅម្ដងហើយ នឹងទៅកម្សាន្តម្ដងទៀត ។

នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានធ្វើការបង្ហាញអំពីតំបន់ទេសចរណ៍ទាំងនោះ ជូនជនរួមជាតិបានដឹងដោយបញ្ជាក់ថា, ខេត្ត​ស្ទឹងត្រែង​ សូមស្វាគមន៍👏

តំបន់​រមណីយដ្ឋាន​អេកូទេសចរណ៍​តាមដងទន្លេមេគង្គ​ ទន្លេ​សេកុង​ ទន្លេ​សាន​ ទន្លេស្រែពក​ និងទឹកជ្រោះសុភក្ដិមិត្រ🇰🇭។

ថ្ងៃឆ្លងឆ្នាំសកល និងឈានជិតមកដល់ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ តើមានបងប្អូនណា មានបំណងទៅកម្សាន្តនៅខេត្តស្ទឹងត្រែងហើយឬនៅ មិនខកបំណងទេ បងប្អូនយើងតំបន់កម្សាន្តដែលប្លែកបំផុតនៅក្នុងប្រទេសកម្ពុជា ខណ:ខេត្តមួយនេះមានទន្លេរហូតដល់ ៤ឯណោះឆ្លងកាត់ប្រសព្វជាមួយគ្នា៕

ដោយ, សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print