នេះជាមេរៀនសម្រាប់ជាងរថយន្តសូមប្រុងប្រយ័ត្ន៖ ជាងម្នាក់​​លូនចូល​​ជួសជុលក្រោម​រថយន្ត មិនប្រយ័ត្នបណ្ដាលឲ្យបាត់បង់ជីវិត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជាង​ជួសជុល​រថយន្ត​ម្នាក់ ដោយសារតែការធ្វេរប្រហែសគ្មានការប្រុងប្រយ័ត្នបាន​យក​អាំង​វិច​ទ័​រ​(​ប្រដាប់​សាក​អា​គុយ​)​ ទៅចាប់​បញ្ចូល​ភ្លើង​អា​គុយ​ជាប់​នឹងតួ​រថយន្ត បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​​ស្លាប់​នៅ​ពេល​កំពុង​ជួសជុល​ខាងក្រោម​រថយន្ត ។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២​៧ ខែធ្នូ ឆ្នាំ​២០២០ នៅចំណុចមុខ​ផ្ទះ​របស់​ឈ្មោះ ខៀវគី​ណា​ល់ ​ដែលជា​ម្ចាស់​រថយន្ត ស្ថិត​នៅ​ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ឃុ​ត ចាន់​បូ​រ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ​ជា​ជាង​ជួសជុល​រថយន្ត រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយ មាន​ជ័យ ។

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹង​ថា នៅ​វេលា​ម៉ោងកើតហេតុ​ខាងលើ ឈ្មោះ ខៀវ គី​ណា​ល់ បាន​ហៅ​ជន​រង​គ្រោះ​ឲ្យ​ទៅ​ជួល​ជុល​រថយន្ត​ប្រភេទ​ដឹក​ទំនិញ​១​គ្រឿង ដែល​ខូច​នៅ​មុខ​ផ្ទះ ពេល​នោះ​ជន​រង​គ្រោះ​បាន​យក​ប្រដាប់​បញ្ចូល​អា​គុយ អាំង​វិច​ទ័​រ​ចាប់​សាក​អា​គុយ​ជាប់​នឹងតួ​រថយន្ត ដើម្បី​ឲ្យ​មាន​ភ្លើង​សម្រាប់​បញ្ឆេះ​រថយន្ត ។ ខណៈជនរងគ្រោះ​កំពុង​សាក​អា​គុយ​បណ្តើរ​នៅក្រោម​រថយន្ត​និងចាប់​គ្រឿងបន្លាស់​ចូល​វិញ ដែល​ម្ចាស់​រថយន្ត​ក៏​នៅ​ក្បែរ​នោះ​ដែរ ប៉ុន្តែ​គ្រោះថ្នាក់​ដោយ​សារ​ខ្វះ​ការ​ប្រុង​ប្រ​យ័​ត្ន ជា​ហេតុ​មើល​មិនឃើញបណ្ដាល​ឲ្យ​ចរន្ត​អគ្គី​ស​នី​ឆ្លង​ឆក់​​បាត់បង់ជីវិត​នៅ​ក្រោម​រថយន្ត ។

ប្រភពដដែលបន្តថា ភ្លាមនោះដោយ​មិន​អស់ចិត្ត​ម្ចាស់​រថយន្ត​ឈ្មោះ ខៀវ គី​ណា​ល់ បាន​ព្យាយាម​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​បាត់​​ទៅ​ហើយ ។

ក្រោយ​កើតហេតុ​​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ និង​បាន​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ ដោយ​រក​ឃើញ​ថា អាំង​វ៉ិ​ច​ទ័​រ​១​គ្រឿង ត​ភ្ជាប់​ចរន្តអគ្គិសនី សាក​ជាមួយនឹង​អា​គុយ​២​គ្រឿង ជាប់​ជាមួយ​តួ​រថយន្ត ជា​ឧបករណ៍​បង្កហេតុ​បណ្តាល​ឲ្យ​ឆក់​ជន​រង​គ្រោះបាត់បង់ជីវិត​ ។ បន្ទាប់ពីពិនិត្យ​រួចរាល់​ហើយ​ សព​ជន​រង​គ្រោះ បាន​ប្រគល់​ជូន​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print