ភ្លើងប្រច័ណ្ឌដល់កំរិត ស្ត្រីម្នាក់់ត្រូវប្ដីចុងយកប័ុងតោ កាប់ចិញ្ច្រាំ សព្វសាច់បណ្ដាលរងរបួសធ្ងន់ រួចកាត់បំពង.កប៉ងសម្លាប់ខ្លួនជាក្រោយខ្លូន

ចែករំលែក៖

ប៉ោយប៉ែតៈស្ត្រីម្នាក់ត្រូវប្ដីចុង យកកាំបិតប័ុងតោកាប់សព្វសាច់ បណ្ដាលអោយរងរបួសធ្ងន់ ព្រោះរឿងប្រច័ណ្ឌដល់កំរិត រួចបុរសជាប្ដីយកកាំបិតប៉ុ័ងតោ អា.កប៉ងសម្លាប់ខ្លួនជាក្រោយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង២៤នាទីរសៀលថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៦នៅចំណុចដីពុះល្វែងសុខ ស្រេង ឋិតក្នុងភូមិមិត្តភាពសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ស្ត្រីរងគ្រោះដែលប្ដីចុងយកកាំបិតប័ុងតោកាប់ប៉ងធ្វើឃាតនោះមានឈ្មោះឡុង ចន្ធី អាយុ៤៤ឆ្នាំជនជាតិវៀតណាម រងរបួសធ្ងន់សព្វសាច់ ចំណែកប្ដីចុងដែលជាជនបង្ករមានឈ្មោះសុខ សារុំ អាយុ៥១ឆ្នាំជនជាតិខ្មែរ រងរបួសធ្ងន់ត្រង់បំពង ក អ្នកទាំងពីរស្នាក់នៅក្នុងភូមិកើតហេតុ។បើតាមការអះអាងស្រ្តីរងគ្រោះនិយាយថាមុនកើតហេតុ រួបគាត់បានឃើញក្មេងពិការម្នាក់នៅក្នុងភូមិ គ្រានោះខ្លួន(ជនរងគ្រោះ)បានហៅអង្គការក្នុងស្រុកមួយអោយទៅមើលដើម្បីជួយសង្គ្រោះដល់ក្មេងពិការ ក្រោយពីការហៅប្ដីរបស់ខ្លួនឃើញបែបនេះ ប្រច័ណ្ឌ ក៏យកកាំបិតប័ុងតោដេញកាប់ ចាប់បោចសក់របស់គាត់ កាប់យកៗធ្វើអោយខ្លួនរបស់គាត់(ជនរងគ្រោះ)រងរបួសធ្ងន់ដួលសន្លប់តែម្ដង ។ក្រោយកើតហេតុសមត្ថកិច្ចអន្តរាគមន៏ហៅរថយន្តសង្គ្រោះដឹកអ្នកជម្ងឺទាំងពីរនាក់ប្ដីប្រពន្ធទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។អ្នកស្រុកនិយាយថាបុរសជាប្ដីចុងអប្រិយក្រោយធ្វើសកម្មភាពកាប់លើប្រពន្ធ ដែលប្រច័ណ្ឌមិនដឹងមុខ បានយកកាំបិតប័ុងតោ អាកខ្លួនឯងបម្រុងសម្លាប់ខ្លួនជាក្រោយ តែត្រូវអ្នកស្រុកជួយទាន់។ ដោយសភាពជម្ងឺធ្ងន់ធ្ងរ ទាំងស្រ្តីរងគ្រោះ ទាំងប្ដីត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី។ អ្នកស្រុកបានរិះគន់ថាសេចក្ដីប្រច័ណ្ឌ មិនបានពិចារណានេះហើយដែលធ្វើអោយមនុស្សមួយចំនួនគិតមិនដល់ អាចក្លាយជាអំពើឃាតកម្មកន្លងមក ហើយសូមអ្នកដែលកើតសេចក្ដីប្រច័ណ្ឌមុនដាក់ចិត្តថាប្រពន្ធ ឬប្ដីរបស់ខ្លូនមានអ្នកថ្មីសូមពិនិត្យនឹងតាមដានរកហេតុផលជាមុន ទើបសេចក្ដីសុខនឹងកើតមានចំពោះគ្រួសារអ្នក?។
បញ្ជាក់ផងដែរលោក អ៊ុ សុផលអធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថាៈ ជនបង្កជាប្ដី ក្រោយពីគ្រួរពេទ្យព្យាបាលជា សមត្ថកិច្ចនឹងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ តែជនបង្កជាប្ដីរួបនោះសង្ឍឹមនឹងមានជីវិត តែ២០%ភាគរយតែប៉ុណ្ណោះព្រោះ បានយកកាំបិតអាបំពង កខ្លូនឯងដាច់អស់ធ្ងន់ធ្ងរ ។ សុខ ខេមរា

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print