ភ្នំពេញៈ មានអរគ្គីភ័យ ឆាបឆេះសម្ភារះអេត ក្រោយឃ្លាំងអេតចាយ ស្ថិតក្នុង ក្រុម៣ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុកាលពីវេលាម៉ោង១៧ និង០៥នាទី ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៦ ។ ទីតាំងខាងលើមានម្ចាស់ឈ្មោះ អ៊ុក ត្រាយ ភេទប្រុស អាយុ 44ឆ្នាំ មុខរបរ ទិញ~លក់ អេតចាយ មានទីលំនៅ ក្រុម៣១ ភូមិ៣ ទំនប់រលក សង្កាត់-ក្រុង ព្រះសីហនុ បណ្តាលឲ្យខូចខាត ដូចខាងក្រោម៖
-រថយន្តម៉ាក DEWO ១០តោន១រឿង(ទុកចោលអត់ដំណើរការ)-កៅស៊ូកង់ឡាន និង ធុងដែកផ្ទុកប្រេងខ្មៅ មួយចំនួនធំ។ មូលហេតុ រាលដាលចេញពីភ្លើងឆេះព្រៃ។
ករណីនេះមានកម្លាំង អហ ក្រុង+កំលាំង អហខេត្ត ចំនួន ៦០នាក់ ដឹកនាំ ដោយលោក វ/ឯ សេង ផុក មេ/ការរង និងជានាយសេនាធិការ អហ ខេត្ត បានជួយសង្គ្រោះ ពន្លត់ រហូត អគ្គីភ័យបានរលត់១០០ភាគរយ។
-ប្រើប្រាសរថយន្តពន្លត់អហ ខេត្ត ចំនួន២គ្រឿង អស់ទឹកចំនួន ៤ឡាន។ សុខ ខេមរា







