កំពង់ធំៈ បុរសម្នាក់បានបើកបរម៉ូតូក្នុងល្បឿនលឿនមកដល់កន្លែងកើតហេតុចាប់ហ្វាំងមិនទាន់ក៏បុកនិងកង់ជិះគ្នា២នាក់កំពុងបទឆ្លងថ្នល់ដួលបណ្ដាលអោយម្នាក់បាក់ដៃម្នាក់ទៀតសន្លប់ ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២១ខែកុម្ភះឆ្នាំ២០១៦ត្រង់ចំណុចភូមិជ្រលង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូ១គ្រឿងធ្វើដំណើរពីត្បូងទៅជើងមកដល់ន្លែងកើតហេតុខាងលើក៏បុកកងដែលកំពុងឌុបគ្នា២នាក់ម្ដាយនិងកូន ក្នុងទិសដៅស្របទិសគ្នា លានលឺសំលេងប្រាវ ធ្វើអោយផ្ញាក់ផ្អើរដល់ប្រជាពរដ្នក៏នាំគ្នាមកមើលឃើញស្រ្ដីចំណាស់២នាក់ដេកដួលនៅលើថ្នល់ជាតិលេខ០៦ ព្រមទាំងកង១គ្រឿងប្រកបទៅដោយឈាមហូរដាប់ថ្នល់។
តាមប្រភពបន្ថែមថាជនរងគ្រោះមានឈ្មោះ យាយ ងាំ ភេទស្រីអាយុ៨២ឆ្នាំសន្លប់ និងម្នាក់ទៀតត្រូវជាកូនលោកយាយមានឈ្មោះ អឿរ បាក់ដៃស្ដាំ ទាំង២នាក់រស់នៅភូមិកើតហេតុខាងលើ ដោយឡែកជនបង្កអ្នកបើកម៉ូតូឈ្មោះ គុណ វី អាយុ២០ឆ្នាំ រស់នៅភូមិ ៣៣ ឃុំ ចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវរបួសដៃស្ដាំបន្ដិចបន្តួច បច្ចុប្បន្នសមត្ថកិច្ចធ្វើការវាស់វែងដើម្បីកសាងសំនុំរងចាំដោះស្រាយគ្នាតាមច្បាប់ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចបញ្ចូនជនរងគ្រោះទាំង៣ទៅជួយសង្គោះនៅមន្ទីរពេទ្យបង្អែក បារាយណ៍សន្ទុក ៕ ប៊ុន រិទ្ធី