កម្លាំងអាវុធហត្ថស្រុកព្រៃនប់ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ វេលាម៉ោង១៧និង៤០នាទីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកព្រៃនប់ សហការជាមួយកម្លាំងការិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់នៅចំណុចក្រុមទី១៧ ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ អ៊ុក .រ៉ែមភេទប្រុសអាយុ១៩ឆ្នាំ.មុខរបរមិនពិតមានទីលំនៅភូមិវាលមាស.ឃុំវាលរេញ.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាង៖ ម្សៅសថ្លាចំនួន០៤កញ្ចប់ ក្នុងនោះ០១កញ្ចប់ធំ ៣កញ្ចប់តូច, ទូរស័ព្ទដៃចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនទៅការិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្តព្រះសីហនុដើម្បីធ្វើការស្រាវជ្រាវតាមនិតិវិធី៕

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print