មេសន្តិសុខក្រុមហ៊ុន​ អិនអ​ សុីឃ្យូរឹធី​ ឈ្លោះជាមួយថៅកែPub idol house ផ្អេីលពេញផ្លូវ៣៦០

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់តាំងខ្លួនជាមេសន្ដិសុខរបស់ក្រុម​ហ៊ុន​ អិនអ​ សុីឃ្យូរឹធី​ បានមកតវ៉ាជាមួយថៅកែ Pub idol house​ ជំនួសកូនចៅរបស់ខ្លួនដែលថៅកែមិនបានបេីកលុយឲ្យ​ ធ្វេីឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ច​មូលដ្ឋាន​ ព្រមទាំងអ្នកសារព័ត៌មាន​ កាលពីវេលាម៉ោង៩​ និង១០នាទីយប់ថ្ងៃទី៣​ ខែមករា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវលេខ៣៦០​ ក្នុងសង្កាត់បឹងកេងកង៣​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។ 

    បេីតាមសម្ដីបុរសម្នាក់ដែលតាំងខ្លួនជាមេសន្ដិសុខ​នៃក្រុមហ៊ុន​ អិនអ​ សុីឃ្យូរឹធី​ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា​ បុគ្គលិក(កូនចៅ)របស់លោកបានមកយាម Pub idol house​ នៃខែចុងក្រោយរយៈពេលជាង១០ថ្ងៃ​ហេីយក៏ឈប់​ ដោយខាងថៅកែ Pub idol house​ ត្រូវបង់ថ្លៃឈ្នួលចំនួន១៧០$​រួចសន្យាថាប្រគល់លុយឲ្យនៅថ្ងៃទី២៨​ ខែធ្នូ ឆ្នាំ២០២០​ តែខាងថៅកែ Pub​ ខាងលេីចេះតែពន្យារពេល​រហូតមកដល់ថ្ងៃទី៣​ ខែមករា​ ឆ្នាំ​២០២១ក៏កេីតមានជម្លោះតែម្ដង​ ។ 

  ចំពោះភាគីថៅកែ Pub idol house វិញក៏បានប្រាប់អ្នកសារព័ត៌មានដែរថា​ រូបគាត់មិនបានព្យាយាមពន្យារពេលនោះទេ​ ព្រោះតែដ​ល់ថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២០នោះគឺពុំឃេីញមានភាគីខាងសន្ដិសុខខាងលេីមកយក​ រួចក៏ឲ្យរង់ចាំដល់ថ្ងៃទី៥ដេីមខែ ហើយរូបគាត់ជាភាគីPub idol house​ នឹងបេីកឲ្យព្រមគ្នាជាមួយបុគ្គលិកដូចគ្នាទាំងអស់​ តែខាងមេសន្ដិសុខខាងលេីមិនព្រមក៏មករករឿងគាត់នៅថ្ងៃទី៣​ខែមករានេះតែម្ដង​ ។ 

    ក្នុងជម្លោះភាគីទាំង២​នោះ ក៏មានសមត្ថកិច្ចមូលដ្ឋានចុះមកសម្របសម្រួលដែរ​ ដោយឲ្យភាគីទាំងសងខាងទៅដោះស្រាយគ្នានៅសាលាសង្កាត់​ តែចុងក្រោយភាគីខាងថៅកែ Pub idol houseក៏មិនបេីកលុយឲ្យ​ រីឯមេសន្ដិសុខខាងលេីក៏វិលត្រឡប់ទៅវិញទាំងមិនទទួលបានប្រាក់ខែឲ្យកូនចៅ​ ៕

...

ដោយ៖ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print