ភ្នំពេញ ៖ បុរសម្នាក់តាំងខ្លួនជាមេសន្ដិសុខរបស់ក្រុមហ៊ុន អិនអ សុីឃ្យូរឹធី បានមកតវ៉ាជាមួយថៅកែ Pub idol house ជំនួសកូនចៅរបស់ខ្លួនដែលថៅកែមិនបានបេីកលុយឲ្យ ធ្វេីឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងអ្នកសារព័ត៌មាន កាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បេីតាមសម្ដីបុរសម្នាក់ដែលតាំងខ្លួនជាមេសន្ដិសុខនៃក្រុមហ៊ុន អិនអ សុីឃ្យូរឹធី បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា បុគ្គលិក(កូនចៅ)របស់លោកបានមកយាម Pub idol house នៃខែចុងក្រោយរយៈពេលជាង១០ថ្ងៃហេីយក៏ឈប់ ដោយខាងថៅកែ Pub idol house ត្រូវបង់ថ្លៃឈ្នួលចំនួន១៧០$រួចសន្យាថាប្រគល់លុយឲ្យនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ តែខាងថៅកែ Pub ខាងលេីចេះតែពន្យារពេលរហូតមកដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ក៏កេីតមានជម្លោះតែម្ដង ។
ចំពោះភាគីថៅកែ Pub idol house វិញក៏បានប្រាប់អ្នកសារព័ត៌មានដែរថា រូបគាត់មិនបានព្យាយាមពន្យារពេលនោះទេ ព្រោះតែដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នោះគឺពុំឃេីញមានភាគីខាងសន្ដិសុខខាងលេីមកយក រួចក៏ឲ្យរង់ចាំដល់ថ្ងៃទី៥ដេីមខែ ហើយរូបគាត់ជាភាគីPub idol house នឹងបេីកឲ្យព្រមគ្នាជាមួយបុគ្គលិកដូចគ្នាទាំងអស់ តែខាងមេសន្ដិសុខខាងលេីមិនព្រមក៏មករករឿងគាត់នៅថ្ងៃទី៣ខែមករានេះតែម្ដង ។
ក្នុងជម្លោះភាគីទាំង២នោះ ក៏មានសមត្ថកិច្ចមូលដ្ឋានចុះមកសម្របសម្រួលដែរ ដោយឲ្យភាគីទាំងសងខាងទៅដោះស្រាយគ្នានៅសាលាសង្កាត់ តែចុងក្រោយភាគីខាងថៅកែ Pub idol houseក៏មិនបេីកលុយឲ្យ រីឯមេសន្ដិសុខខាងលេីក៏វិលត្រឡប់ទៅវិញទាំងមិនទទួលបានប្រាក់ខែឲ្យកូនចៅ ៕
ដោយ៖ភារ៉ា ដង្កោ