ចិន ប្រហែលជា​ពិបាក​ក្នុងការ​ក្លាយជា​សមាជិក​CPTPP​,នេះបេីតាមការអះអាងពីនាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ូ​ហ្កា

ចែករំលែក៖

អន្តរជាតិ៖​ ​បេីតាមការលេីកឡេីងរបស់លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃទី​៣ ខែមករា បានបញ្ជាក់ថា ប្រទេសចិនប្រហែលជា​ពិបាក​ក្នុងការ​ក្លាយជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​និង​វឌ្ឍនភាព​នៃ​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ។ មិនតែប៉ុណ្ណោះ​លោកនាយករដ្ឋមន្ត្រី​ជប៉ុនរូបនេះ អះអាងថា ប្រព័ន្ធ​សេដ្ឋកិច្ច​ចិន​ដែលមាន​ក្រុមហ៊ុន​រដ្ឋ​ច្រើន ជា​រឿង​សំខាន់​។

​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​ក្នុងស្រុក​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២០​ បានលើកឡើង​ថា​ ចិន​ប្រហែលជា​ពិបាក ក្នុងការ​ចូលរួម​កិច្ចព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិក​មួយ​នេះ ព្រោះ​សម្បូរ​ក្រុមហ៊ុន​រដ្ឋ​ពេក​។ លោកស៊ូ​ហ្កា ​បន្ថែមយ៉ាង​ដូច្នេះ​ថា​៖ «​ប្រទេសដែលមាន​ជំនួញ​មួយចំនួន​គ្រប់គ្រង​ដោយ​រដ្ឋ នឹង​ជួប​ការលំបាក ក្នុងការ​ចូលរួម​ជា​សមាជិក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក​»​។

​ជាក់ស្តែងនៅក្នុង​កិច្ចព្រមព្រៀង CPTPP នាយករដ្ឋមន្ត្រី​ជប៉ុន អះអាងថា​ មាន​បទបញ្ញត្តិ​ដែល​កំណត់​យ៉ាង​តឹងរ៉ឹង​បំផុត​សម្រាប់​មុខ​ជំនួញ​ផ្សេងៗ​ឲ្យ​គោរព​តាម​។ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​រូបនេះ បាន​បន្តទៀតថា វា​ពិបាក​ណាស់ ប្រសិនបើ​ចិន​នៅតែ​បន្ត​រចនាសម្ព័ន្ធ​គ្រប់គ្រង​ជំនួញ​របស់ខ្លួន ដូច​ពេលបច្ចុប្បន្ន​។ នេះបេីតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន NHK។

សូមរម្លឹកថា​ នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ ប្រធានាធិបតី​ចិន លោក​ ស៊ី ជិន​ភីង បានលើកឡើង​ពី​គម្រោង​របស់​ចិន​ក្នុង​ការចូល​ជា​សមាជិក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក CPTPP ។ គោលដៅ​របស់​ចិន គឺ​ដើម្បី​ពង្រីក​ប្រព័ន្ធ​ទីផ្សារ​ផង និង​ពង្រឹង​ប្រព័ន្ធ​ពហុភាគី​និយម​ផង ស្រប​ពេលដែល​ប្រព័ន្ធ​ឯកតោភាគី​និយម និង​គាំពារ​និយម​កើនឡើង​ខ្លាំង​។ ប៉ុន្តែ​ជប៉ុន​ដែលជា​ភាគី​មួយ​របស់ CPTPP យល់ថាការចូលរួម​របស់​ចិន ទំនងជា​ជួប​បញ្ហា​។

​បេីមែនទែនទៅ​ នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារសេរី ជំនួញ ឬ​ការរកស៊ី ដែល​មានការ​ជ្រៀក​ជ្រែក​ពី​រដ្ឋាភិបាល ឬ​ផ្តល់​មូលនិធិ​ជាសម្ងាត់​ពី​រដ្ឋាភិបាល ជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការប្រកួតប្រជែង​រវាង​ក្រុមហ៊ុន​ឯកជន និង​ក្រុមហ៊ុន​ឯកជន ហើយ​បង្ក​ឲ្យ​មានការ​ប្រកួតប្រជែង​មិន​ស្មើភាព​ដែល​ម្ខាង​មាន​ធនធាន​ច្រើនជាង​ម្ខាង​ទៀត ដែល​អាច​បន្ត​រកស៊ី​ដោយ​មិន​ភ័យ​បារម្ភ​នោះ​។

​គួរបញ្ជាក់ដែរថា​ នៅក្នុង​ឆ្នាំ ២០១៨ កិច្ចព្រមព្រៀង​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ត្រូវបានធ្វើ​វិសោធនកម្ម​ទៅជា កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​និង​វឌ្ឍនភាព​នៃ​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក បន្ទាប់ពី​ការដើរ​ចេញ​របស់​អាមេរិក​។ ក្នុង​កិច្ចព្រមព្រៀង​នេះ ប្រទេស​ជា​សមាជិក​មាន​ចំនួន ១១ប្រទេស ដូចជា អូស្ត្រាលី​, ព្រុយ​ណេ​, កាណាដា​, ស៊ី​លី​, ជប៉ុន​, ម៉ាឡេស៊ី​, ម៉ិ​ក​ស៊ិ​ក​, នូ​វែ​ល​សេ​ឡង់​, ប៉េ​រូ​, សិង្ហ​បុរី និង​វៀតណាម​៕ដោយ៖ស​ តារា

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print