ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី ពៅ សំអាតនាយកសាលាពលទាហានទី១ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈ ឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរងយោធភូមិភាគទី១ រួមមាន អង្ករ ប្រេងឥន្ធន: និង ថវិកា សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យ នៅសាលាពលទាហានទី១ ក្នុងខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា, លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តែងតែគិតគូរ គ្រប់បែបយ៉ាងទៅលើកងទ័ព តាមការណែនាំពីនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរៈភូមិន្ទ ៕
...
ដោយ, សិលា