លោក ស សុខា ៖ ផ្តល់អាហារូបករណ៍ ស សុខា ថ្នាក់បរិញ្ញាបត្រ ចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីជូនដំណឹងស្តីពី ការផ្តល់អាហារូបករណ៍ ស សុខា ថ្នាក់បរិញ្ញាបត្រ ចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង។ នេះជាការលើកឡើងរបស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។ 

 លោកបានបញ្ជាក់ថា, សម្រាប់ឆ្នាំសិក្សា២០២០-២០២១ នេះ អាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បន្តផ្តល់ជូនអាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រ ចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង ។

* ជំនាញផ្តល់ជូន

👉អក្សរសាស្ត្រអង់គ្លេស    ចំនួន   ៤កន្លែង

👉អក្សរសាស្ត្រខ្មែរ           ចំនួន   ៦កន្លែង

👉អប់រំ                            ចំនួន ១០កន្លែង

👉ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ។

* កាលបរិច្ឆេទចូលរៀន 

👉លើកទី១ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ 

👉លើកទី២ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ។

👉ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម ឬទាក់ទងទូរស័ព្ទលេខ ៖ 096 869 6665 / 096 315 1577៕

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print