ចូលគាស់ផ្ទះគេលួចយកទ្រព្យសម្បត្តិត្រូវប្រជាការពារភូមិឃាត់ខ្លួនប្រគល់អោយនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យ០៣នាក់ត្រូវបានប្រជាការពាភូមិចាប់ឃាត់ខ្លួនប្រគល់អោយប៉ុស្តិ៍នគរបាលភ្នំពេញថ្មីយកមកធ្វើការសាកសួរក្រោយពីពួកគេបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ។

កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នៅចំណុចផ្ទះលេខ០៩ ផ្លូវបេតុង ស្ថិតក្នុងក្រុម៦ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យទី១ឈ្មោះ ជុន វែង អាយុ៣៤ឆ្នាំមុខរបរកមក្មករសំណង់ស្នាក់នៅការដ្ឋានក្នុងបឹងកក់សង្កាត់ស្រះចកខណ្ឌដូនពេញនិងមានស្រុកកំណើតភូមិនិងឃុំព្រែកចង្ក្រានស្រុកសីុធរកណ្តាល ខេត្តព្រៃវែង។

ជនសង្ស័យទី២ឈ្មោះ ឌិន ហុង ភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិយប្រាកដស្នាក់នៅភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវមានស្រុកកំណើតភូមិទួលអំពិលឃុំពញាឮស្រុកពញាឮខេត្តកណ្តាល។ ជនសង្ស័យទី៣ឈ្មោះម៉ែន ដាលីអាយុ១៩ឆ្នាំមុខ
របរមិនពិតស្នាក់នៅភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខស្រុកកំណើតភូមិនិងឃុំបាញ់ចារស្រុកចន្ទ្រាខេត្តស្វាយរៀង។
ចំណែកជនរងគ្រោះមានឈ្មោះយន់ សូណែត ភេទស្រីអាយុ៦២ឆ្នាំស្នាក់នៅផ្ទះ លេខ០៩A ផ្លូវបេតុង ក្នុងបុរីគោឡូន ភូមិដីថ្មី សង្កាត់់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីមេភូមិបានប្រាប់ថានៅមុនកើតហេតុមានប្រជាពលរដ្ឋមករាយការណ៍ថាមានជនសង្ស័យ០៣នាក់បានផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋនៅចំណុចខាងលើខណៈនោះគាត់ក៍ប្រមូលប្រជាការពារក្នុងភូមិនិងបានសហការណ៍ជាមួយសមត្ថកិច្ចមូលដ្ឋានទៅព័ទ្្ធផ្ទះខាងលើហើយចាប់បានជនសង្ស័យទាំង៣ភ្លាមៗ។

ប្រភពដដែលបានប្រាប់ថាម្ចាស់ផ្ទះខាងលើឈ្មោះយន់ សូណែត ភេទស្រីអាយុ៦២ឆ្នាំដ្នាក់នៅផ្ទះផ្សេងមួយទៀតចំណែកផ្ទះដែលក្រុមជនសង្ស័យគាស់នេះគាត់ទុកចោល(មកមើលម្តងម្កាល)។

តាមសំដីម្ចាស់ផ្ទះខាងលើបានប្រាប់សមត្ថកិច្ចថានៅក្នុងផ្ទះគាត់ក្រោយពីពិនិត្យរួចឃើញមានបាត់ម៉ាសីុនត្រជាក់ទូតាំងក្នុងផ្ទះគ្រឿងអគ្គីសនីនិងគ្រោងទ្វារប្រអប់ជាច្រើនត្រូវបានក្រុមជនសង្ស័យគាស់និងសែងចេញមកដីឡូទំនេរក្បែនោះនិងបានដកហូតយកមកវិញបានខ្លះនៅបាត់មួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យបានកសាងសុំនុំរឿងយកទៅអធិការខណ្ឌសែនសុខដើម្បីសាកសួរបន្តរ ដើម្បីក៍សាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការណ៍បន្តតាមផ្លូវច្បាប់៕

image

image

image

image

image

image

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print