លើកគ្នាជាច្រើននាក់ទៅកាប់ប្រហារគូរទំនាស់ដល់ផ្ទះបណ្តាលឲ្យរងរបួស៥នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ផ្តើមចេញពីទំនាស់ពាក្យសំដីនិងទះមួយកំផ្លៀង ធ្វើឲ្យបុរសចិត្តខ្លាំងខ្វះការពិចារ​ណាលើកគ្នាជាច្រើននាក់ប្រដាប់ដោយកាំបិតទៅកាប់ប្រហារគូរទំនាស់ដល់ផ្ទះ បណ្តាលឲ្យ​ភាគីម្ចាស់​ផ្ទះរងរបួស៥នាក់និងខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។ ដោយឡែកជន​សង្ស័យ២​នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល​ចាប់ខ្លួនរួម​ជាមួយវត្ថុតាង ដើម្បីកសាងសំណុំ​រឿងចាត់ការតាមនីតិវិធីច្បាប់ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០​១៦ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នូល ។

​មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវបានចាប់ខ្លួន នោះទី១-ឈ្មោះ ប៉ុន ពិសិត្ត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មកររោងចក្រ ទី២-ឈ្មោះ ប៉ុន ចាន់នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់បាយ ។ ជនសង្ស័យទាំង២នាក់នេះត្រូវ​ជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ។ ដោយឡែក​វត្ថុតាងដែលត្រូវបានដកហូតមាន កាំបិតចាក់.កជ្រូកចំនួន០១ ,កាំបិតច្នៃចំនួន០១ ,ចបកាប់ចំនួន០១ និងដែកបំពងទីពចំនួន០១ផងដែរ ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះមានគ្នា៥នាក់ ទី១-ឈ្មោះ ហោ សុខថាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិកររងរបួសក្រោមជង្គងខាងធ្វេង ជាំស្មាខាងឆ្វេងង និងហើមគួយដៃខាងស្តាំ ទី២-ឈ្មោះ សុខ ស៊ាប ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរពលករនៅប្រទេសថៃ រងរបួសកែងជើងខាងឆ្វេង ទី៣-ឈ្មោះ ទី សុខហ៊ុយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រលាតកែងដៃខាងឆ្វេង ទី៤-ឈ្មោះ នឹង ចាន់ថុល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់-ដូរ និងទី៥-ឈ្មោះ សេង ណាវីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករសំណង់ រងរបួសហើមដៃខាងឆ្វេង ។ ជនរងគ្រោះទាំង៥នាក់មានទីលំនៅក្នុងភូមិ/ឃុំកើត​ហេតុខាងលើ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុភាគីរងគ្រោះបានកើតមានទំនាស់​ពាក្យសំដីគ្នាជាមួយភាគីជនសង្ស័យ ។ ពេលកើតមានទំនាស់គ្នានោះភាគីរងគ្រោះបានទះ​កំផ្លៀងភាគីជនសង្ស័យមួយកំផ្លៀង ក្រោយមកក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ។ ដោយ​សារ​តែមិនអស់ចិត្តនឹងភាគីរងគ្រោះទះមួយកំផ្លៀងភាគីជនសង្ស័យក៏បានប្រមូលផ្តុំគ្នាជាច្រើន​នាក់ប្រដាប់ដោយកាំបិត ដែកបំពងទីប និងចបកាប់ លើគ្នាទៅវាយនិងកាប់ប្រហារភាគីជនរង​គ្រោះ​ដល់លំនៅដ្ឋាន បណ្តាលឲ្យភាគីជនរងគ្រោះមានគ្នា៥នាក់រងរបួសស្រាលនិងខូចខាត​សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនផងដែរ ។

ដោយឡែកក្រុមជនសង្ស័យ២នាក់បានរង​របួសផងដែរ និងត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ដើម្បីកសាងសំនុំរឿងចាត់ការ​តាម​នីតិវិធីច្បាប់ ៕

image

ដោយ៖ ស្អាងជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print