សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ព្រះអង្គម្ចាស់ក្សត្រិយ៍ សុរិន្ទ ថន នៅវិមាន សន្តិភាព រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ កុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ព្រះអង្គម្ចាស់ក្សត្រិយ៍ សុរិន្ទ ថន នៅវិមាន សន្តិភាព រាជធានីភ្នំពេញ ។ នៅក្នុងជំនួបនោះ ព្រះអង្គម្ចាស់ក្សត្រិយ៍ សុរិន្ទថន បានមានព្រះរាជបន្ទូល ថា ព្រះរាជទស្សកិច្ចជាផ្លូវការរបស់ព្រះអង្គនាពេលនេះ គឺដើម្បីស្វែងយល់ពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសលើផ្នែកនៃវិស័យអប់រំ និងវិស័យសុខាភិបាលរបស់កម្ពុជា។

ជាមួយគ្នានោះ ព្រះអង្គម្ចាស់ក្សត្រិយ៍ បានមានព្រះរាជបន្ទូលជួនសម្តេចតេជោ ហ៊ុន សែន ពីព្រះរាជទស្សនកិច្ច របស់ព្រះអង្គ ក្នុងព្រះរាជាណាចក្រកម្ពុជា គឺព្រះអង្គនឹង យាងទៅ ខេត្តរតនគីរី ដើម្បីសម្ពោធអគារមណ្ឌលសុខភាពមួយនៅទីនោះ ជាពិសេសក្នុងគំរោងបង្ការជំងឺគ្រុនឈាម និងបន្ទាប់មកទៀតព្រះអង្គម្ចាស់នឹងយាងទៅ ចូលរួមក្នុងពិធីបើកការដ្ឋាន សាងសង់វិទ្យាស្ថានបច្ចេកវិទ្យាមួយកន្លែងនៅ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងបន្ទាប់មកទៀតព្រះអង្គម្ចាស់នឹងយាងទស្សនកិច្ចកន្លែងសំខាន់ៗមួយចំនួនទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ។ សម្តេចព្រះមហាចក្រី សុរិន្ទថន ក៏សំដែងនូវការីករាយ និងកោតសរសើរចំពោះ និស្សិតខ្មែរ ដែលសម្តេចចក្រី បានចាត់ទុកថា ពូកែសិក្សាបានល្អ មានការឈ្លាសវៃ សម្តេចព្រះមហាក្សត្រី បានសព្វព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះព្រះរាជទស្សនកិច្ចនេះ។

ជាការឆ្លើយតប សម្តេច តេជោ ហ៊ុន សែន បានយល់ព្រម និងឯកភាពចំពោះព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។ សម្តេច បានមានប្រសាស៍ ថា តាមរយៈព្រះរាជទស្សនកិច្ចរបស់ព្រះអង្គនាពេលនេះ គឺពិតជាបានរឹតចំណងទាក់ទង ទ្វេភាគី រវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាន់តែរឹងមាំថែមទៀត។ ដូចច្នេះ តាមរយៈជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និងព្រះអង្គម្ចាស់ក្សត្រិយ៍ សម្ដេចមហាចក្រី សុរិន្ទថ នាព្រឹកនេះពិតជាទទួលបាន នូវអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះប្រទេសទាំងពីរ ជាពិសេសលើ សកម្មភាពបំរើប្រយោជន៍ប្រជាជន៕

image

image

image

image

image

image

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print