ប្រជាពលរដ្ឋខ្មែរឥស្លាម នៅសហគមន៍ ស្រុកសៀនបូក ខេត្ដស្ទឹងត្រែង ទទួលបានអំណោយជាសមិទ្ធផល សាលារៀន និងវិហារ តម្លៃជាង២២ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សមិទ្ធផលនានា រួមមានម៉ាស្ជិត សាលារៀន អណ្តូងទឹក មានតម្លៃ​ជាង​២២ម៉ឺន​ដុល្លារអាមេរិក ​​ត្រូវបាន​សម្ពោធដាក់អោយប្រើប្រាស់ជូនពលរដ្ឋ នៅសហគមន៍ខ្មែរឥស្លាមនៅភូមិអភិវឌ្ឍន៍ ឃុំអូរឫស្សី ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ប្រើប្រាស់ជាផ្លូវ​ការ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោក អូស្មាន ហាស្សាន់ ប្រតិ​ភូ​អមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួង​ការ​ងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងលោកស្រីតំណាងដ៏ខ្ពង់ខ្ពស់សម្តេច​​អគ្គមហា​​សេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។

​លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ម៉ាស្ជិតដ៏ ស្កឹមស្កៃ ដែលត្រូវ​សម្ពោធ​ដាក់​អោយ​សាសនិក​ឥស្លាមភូមិអភិវឌ្ឍន៍ប្រើប្រាស់នា ពេលនេះសាងសង់ឡើង ក្រោម អំណោយរបស់សប្បុរសជន​ ម៉ូហាំម៉ាត់ អាវ៉ាត និងគ្រួសារ។ ឯកឧត្តមបានបញ្ជាក់ថា ឥស្លាមកម្ពុជាកំពុងមានការអភិវឌ្ឍន៍ជា បណ្តើរៗ ក្រោមជំនួយរបស់ប្រទេសអ្នកកាន់សាសនាឥស្លាម និងសាសនិក ឥស្លាមនានាដែលមានទ្រព្យធន ហើយថាយើងមានឧិកាសក្នុងការអភិវឌ្ឍន៍ សហគមន៍បែបនេះគឺមានកត្តាពីរជាសំខាន់ គឺកត្តាប្រទេស ជាតិមានសុខសន្តិ ភាព និង​កត្តាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំប្រទេស ដែលបានបើកចំហយ៉ាង ទូលំទូលាយចំពោះ​ជំនឿ​សាសនា។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ជាការពិត ណាស់ បណ្តាជនជាអ្នក​កាន់សាសនា​ឥស្លាមនៅក្នុងប្រទេសកម្ពុជា គឺពិត ជាមានភ័ព្វសំណាង ជាងអ្នកកាន់ សាសនាឥស្លាម ដែលកំពុងរស់នៅក្នុងប្រទេស ដែលមិនមែនជាអ្នកកាន់សាសនាឥស្លាមដទៃទៀត ដែលពួកគេទាំងនោះត្រូវបានរើសអើង តែចំណែកនៅកម្ពុជាវិញគ្មានឡើយការ រើសអើងចំពោះ អ្នកដែល កាន់សាសនាឥស្លាម ឬសាសនាដទៃទៀត ថ្វីបើកម្ពុជាបានកំណត់យកព្រះពុទ្ធ សាសនា ជាសាសនា របស់រដ្ឋក៏ដោយចុះ យើងមានការរួមរស់ជាមួយគ្នាដ៏សុខ សាន្តពីគ្រប់សាសនាទាំងអស់។

ដើម្បីតបស្នងសងគុណ ជាមួយ ជាមួយរាជរដ្ឋាភិបាលវិញនោះលោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សូមបងប្អូនគិត​ពិចារណាអោយបានច្បាស់លាស់ មុននឹងសម្រេចចិត្តចង់ផ្លាស់ប្តូរ មេដឹកនាំប្រទេស ដោយបានរំលឹកថា តើមានសម័យណាដែលយើងទាំងអស់គ្នា បានសុខដូចសម័យសព្វថ្ងៃនេះ។ ដូច្នេះសូមបងប្អូនបន្តការគាំទ្រចំពោះសម្តេច នាយករដ្ឋមន្ត្រីអោយលោកមានឱកាសដឹកនាំ កសាង ប្រទេស ជាតិតទៅទៀតព្រោះថា សម្តេចនេះហើយគឺជាអ្នករំដោះ ប្រជាជាតិកម្ពុជា អោយ រួចផុតពីការកាប់ សម្លាប់ដោយរបប ប៉ុល ពត កាលពីថ្ងៃទី៧ មករា ១៩៧៩ និងបានដឹកនាំជាតិ រហូតទទួលបានការរីកចំរើនដូចសព្វថ្ងៃនេះ៕

image

image

image

image

image

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print