Updated: ជិះម៉ូតូបុករថយន្តធំស្លាប់២នាក់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ ស្ត្រី២នាក់ បានស្លាប់នៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរជិះម៉ូតូឌុបគ្នាទៅបុកចំពីមុខរថយន្តពេញទំហឹងកាលពីវេលាម៉ោង០០,១០នាទីពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី២២.២.២០១៦ នៅចន្លោះគីឡូ ម៉ែត១៧.១៨ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដ កណ្ដាល ។

ជនរងគ្រោះទាំង២នាក់ មានឈ្មោះសូ មុន្នី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកសិករ និងម្នាក់ទៀតមានឈ្មោះ ឃីម ច្រឹបភេទស្រីអាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ។ ជនរងគ្រោះ ទាំ២នាក់ មានទីលំនៅភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀន ស្វាយ ខេត្តកណ្ដាល ។

លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូ១គ្រឿងមាក់ស្គប់ពីសេរី២០១២ពណ៌ផ្កាឈូកពាក់ផ្លាក់លេខ1BA2599ទិសដៅភ្នំពេញអ្នកលឿងលុះមកដល់ចំណុចកើតហេតុក៍បុកគ្នាជាមួយរថយន្ដមួយគ្រឿងដឹកទំនិញធន់ធ្ងន់ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ3B-7589ទិសដៅបញ្ច្រះគ្នាបណ្ដាលអោយជនរងគ្រោះទាំងពីរនាក់ខាងស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្នមិនស្គាល់អត្តសញ្ញាណទេក្រោយពេលកើតហេតុអ្នកបើកបររថយន្ដបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្ដបង្កនៅកន្លែងហេតុ។

បើតាមការពិនិត្យនៅ កន្លែងកើតហេតុករណីនេះកើតឡើងដោយអ្នកបើកបរម៉ូតូមិនប្រយ័ត្នបានបើកទៅបុករថយន្តចំពីមុខតែម្តង សង្ស័យ អ្នកបើកម៉ូតូងងុយដេក ពោល គឺបើកទៅបុកខាងស្តាំដៃរថយន្ត ។

បច្ចុប្បន្នមធ្យោបាយទាំង ២គ្រឿងត្រូវសមត្ថកិច្ចយកមករកកសាទុកនៅអធិកាតដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមច្បាប់៕

IMG-20160222-WA0045

IMG-20160222-WA0014

IMG-20160222-WA0013

IMG-20160222-WA0046

AsJ8VA9JLeprLI2wXWyxMItR2X7sKIClpYj71ewniGSy

IMG-20160222-WA0017

IMG-20160222-WA0015

IMG-20160222-WA0047

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print