ម​ន្ត្រីសេតវិមាននាំគ្នាលាលែងចេញពីតំណែងដើម្បីប្រឆាំង​លោកត្រាំ

ចែករំលែក៖

មន្ត្រីជាច្រើនរូបនៅសេតវិមាន​បានសម្រេចលាលែងចេញពីតំណែង ដោយមិនចង់ជាប់ឈ្មោះអាក្រក់​ថាគាំទ្រលោកត្រាំ​ក្នុងសកម្មភាពតវ៉ាប្រឆាំងនិងរដ្ឋសភានោះទេ ។ ការលាលែងកើតឡើងក្រោយពេលអ្នកគាំទ្រលោកត្រាំ អុកឡុករដ្ឋសភាធ្វើឲ្យរាំងស្ទះកិច្ចប្រជុំ។

សារព័ត៌មាន​ CNN បានដកស្រង់សម្តីមន្ត្រីសេតវិមានដែលបានឲ្យដឹងថា លេខាព័ត៌មាននៅសេតវិមាន Stephanie Grisham បានដាក់លិខិតលាលែងចេញពីតំណែង​ភ្លាមៗ។ ​ ក្រៅពីនេះនៅមានលេខាសេតវិមានទទួលបន្ទុក​សង្គម Anna Cristina “Rickie” ក៏បានដាក់លិខិតលាលែងពីតំណែងផងដែរ។
លោកស្រី​Anna Cristina “Rickie” និង Niceta ជាមន្ត្រីដែលបម្រើការយូរបំផុតនៅសេតវិមានក្នុងរដ្ឋកាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ។ ចំណែកលេខាព័ត៌មានសេតវិមានលោកស្រី Sarah Matthew បានលាលែងចេញពីតំណែង​នៅយប់ថ្ងៃទី​៦ខែមករាឆ្នាំ​២០២១។ លោកស្រីបានលើកឡើងថា «ខ្ញុំពិតជារីករាយដែលបានធ្វើការជាមួយប្រធានាធិបតីដូណាល់ ត្រាំ ប៉ុន្តែអ្វីដែលខ្ញុំបានឃើញថ្ងៃនេះ​ ធ្វើឲ្យខ្ញុំបារម្ភយ៉ាងខ្លាំង»។ លោកស្រីបន្តទៀតថា«ទឹកដីរបស់យើងត្រូវការផ្លាស់ប្តូរអំណាចដោយសន្តិភាព​ មិនត្រូវមានអំពើហិង្សាកើតឡើងបែបនេះឡើយ។
ការធ្វើបាតុកម្មដែលមានលោកត្រាំនៅពីក្រោយ ធ្វើឲ្យសង្គមអាមេរិកបែកបាក់កាន់តែខ្លាំង​។ មិនតែប៉ុណ្ណោះមុខមាត់របស់អាមេរិកនៅលើពិភពលោកក៏ត្រូវបាត់បង់នោះដែរ​។​ មេដឹកនាំប្រទេសជាច្រើនជុំវិញពិភពលោកបានថ្កោលទោសយ៉ាងខ្លាំង​ដល់អ្វីដែលបានកើតឡើងនៅវិមានរដ្ឋសភាកាពីតូល៕ ដោយ៖ធីរីណា

...

ទីប្រឹក្សាសន្តិសុខជាតិរ៉ូបឺតអូប៊ីរីត្រូវគេជឿថាកំពុងពិចារណាលាលែងពីតំណែង។ រូបថត៖ Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print