ពលករខ្មែរ៤៨នាក់ ត្រូវយោធាថៃបញ្ជូនមកកម្ពុជាវិញ​ តាមច្រករបៀងចក្រី ស្រុកសំពៅលូន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ពលករខ្មែរ ប្រុសស្រីចំនួន៤៨នាក់ ត្រូវបានយោធាថៃបញ្ជូនត្រឡប់មកកម្ពុជាវិញតាមច្រករបៀងចក្រី ស្ថិតក្នុងភូមិទឹកផុសឃុំអង្គបាន ស្រុកសំពៅលូន ខេត្តបាត់ដំបងនៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។

បេីតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ការបញ្ជូនពលករខ្មែរ មកកាន់ទឹកដីកម្ពុជាវិញមានចំនួន២លើក ក្នុងថ្ងៃដដែលលើកទី១៖ នៅវេលាម៉ោង៣និង១៥នាទី មានមនុស្សចំនួន២៤នាក់ និងលើកទី២៖ ចំនួន២៤នាក់ទៀត នៅវេលាម៉ោង៦និង២០នាទីល្ងាចមិញ។

ជាក់ស្តែងចំពោះសកម្មភាពនៃការបញ្ជូនពលករខ្មែរ តាមច្រករបៀងខាងលើនេះ សមត្ថកិច្ចថៃបានសហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៧ និងកម្លាំងយោធាកងពលតូចលេខ៥០១ រង់ចាំទទួលពលករទាំងអស់នោះយកទៅធ្វើចត្តាឡីស័កដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ១៩។

សូមជម្រាបថាបច្ចុប្បន្នពលករទាំង៤៨នាក់ខាងលេី ត្រូវបានសមត្ថកិច្ចប្រមូលយកទៅស្នាក់នៅក្នុងអនុវិទ្យាល័យកូនភ្នំ៣២ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន១៤ថ្ងៃសិន ដើម្បីឲ្យក្រុមគ្រូពេទ្យជំនាញយកសំណាកពិនិត្យក្រែងមានផ្ទុកជំងឺកូវីដ១៩។

គួរបញ្ជាក់ដែរថាប្រសិនបើការធ្វើចត្តាឡីស័កចំពោះពលករទាំងអស់នោះហេីយ គ្មានជំងឺកូវីដ១៩ទេ សមត្ថកិច្ចក៏ដូចជាគ្រូពេទ្យនឹងអនុញ្ញាតឱ្យពួកគាត់វិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕ដោយ៖សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print