គីមជុងអ៊ុនបង្ខំឲ្យមន្ត្រីយោធាមើលការប្រហារជីវិតរដ្ឋមន្ត្រីក្រសួងការពារជាតិ

ចែករំលែក៖

តាមក្រសួងចារកម្មកូរ៉េខាងត្បូងបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនបានបញ្ចាឲ្យ​មន្ត្រីយោធាទាំងអស់ត្រូវតែមើលការប្រហារជីវិតរដ្ឋមន្ត្រីការពារជាតិ​Hyon Yong Chon បើល្មើសបទបញ្ចាត្រូវមានទោសដូចគ្នា។ ការបង្ខំឲ្យមន្ត្រីយោធាមើលបែបនេះគឺជាការគម្រាម​ដោយសម្ងាត់ដល់មន្ត្រីយោធាណាមួយដែលហ៊ានមើលងាយមិនគោរពមេដឹកនាំ។
សារព័ត៌មានកូរ៉េខាងជើងបានផ្សាយកាលពីថ្ងៃទី​១៥ខែកក្កដាថា​លោក​Lee Byung Ho ប្រធាន​ក្រុមចារកម្មកូរ៉េខាងត្បូងបានបញ្ចាក់ថា មន្ត្រីយោធារាប់រយនាក់ត្រូវតែមើលនៅការប្រហារជី​វិតរដ្ឋមន្ត្រីការពារជាតិតាមបទបញ្ចាររបស់លោកគីមជុងអ៊ុន។ តាមសារព័ត៌មានកូរ៉េខាងត្បូង មេដឹកនាំកូរ៉េខាងជើងធ្វើអ្វីតាមតែអំពើចិត្តខ្វះការអត់ធ្មត់។ កូរ៉េខាងជើងបានទម្លាក់កំហុសទៅ​ឲ្យ រដ្ឋមន្ត្រីការពារជាតិពីបទក្បថនឹងបក្សពលករ ប្រឆាំងនិងបដិវត្ត​។ ក្រៅពីរដ្ឋមន្ត្រីការពារ​ជាតិ​​នៅមានមន្ត្រីយោធាជាច្រើនរូបដែលស្និទនិងលោក រដ្ឋមន្ត្រីក៏ត្រូវប្រហារជីវិតដូចគ្នា។
សកម្មភាពខាងលើរបស់មេដឹកនាំវ័យក្មេងកូរ៉េខាងជើងត្រូវបានគេចាត់ទុកថា ជាអំពើព្រៃផ្សៃ​បំផុតមិស័ក្តសមជាមេដឹកនាំដែលមានការសន្តោសប្រណីនោះឡើយ។ការប្រហារជីវិត ដែលឲ្យ​មន្ត្រីយោធាទាំងអស់ត្រូវតែមើលមានន័យថា​លោកគីមជុងអ៊ុនមិនចង់ឲ្យមានបុគ្គលដែលមាន​ចិត្តដូចជារដ្ឋមន្ត្រីការពារជាតិនោះឡើយ នឹងត្រូវទទួលលទ្ធផលបែបនេះ៕

20150716-072453.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print