កម្លាំងឈរជេីង​របស់អង្គភាព​តំបន់ប្រតិបត្តិការសឹករង​បៃ៉លិន​ បន្តសកម្មភាពដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន និងពិនិត្យមើលពលករឆ្លងដែនពីប្រទេសថៃ

ចែករំលែក៖

ខេត្តប៉ៃលិន, លោកឧត្តមសេនីយ៍ត្រី​ កែម​ អនុជ មេបញ្ជាការ​ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន​ បានចាត់តាំងកម្លាំង ១២នាក់​ចេញសកម្មភាពល្បាតព្រំដែនចាប់ពីបង្គោលសីមាលេខ​ ៦៥ ដល់​បង្គោលសីមាលេខ៦៨ និង​សហការជាមួយកម្លាំងវរសេនាតូចនគរបាលលេខ៨២១​ ធ្វើការល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ កម្លាំងមួយចំនួនត្រៀមតាមគោលដៅ ត្រួតពិនិត្យពលករឆ្លងដែនពីប្រទេសថៃ ទៀតផង។ ជាងនេះទៅទៀត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដឹកនាំ មេបញ្ជាការរង នាយសេធិការ នាយសេនាធិការរង នាយការិយាល័យ ផ្នែក ចុះចែកអំណោយជូន នាយទាហាន នាយទាហានរង និង ពលទាហាន ដែលឈរជើងនៅតាមអង្គភាព តំបន់គោលដៅ និង ចំណុចឈរជើង ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ។ អំណោយរួមមាន មី​ ត្រីខ​ ភេសជ្ជៈ និង​ថវិកា​ម្នាក់​ៗ​ ៥០,០០០រៀល៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print