សភាជប៉ុនចលាចលដោយសារតែច្បាប់ការពាររួម

ចែករំលែក៖

កាលពីថ្ងៃទី​១៥ខែកក្កដា សភាជប៉ុនដែលធ្លាប់តែមានសណ្តាប់ធ្នាប់​របៀបរៀបរយល្អ. ​ពេលនេះបានប្រែក្លាយជាចលាចលដោយសារតែតំណាងរាស្ត្របក្សប្រឆាំងផ្ទុះកំហឹងពីច្បាប់សន្តិ​សុខថ្មីរបស់នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូអាបេ។
សារព័ត៌មាន​AFP បានផ្សាយថា តំណាងរាស្ត្របក្សប្រឆាំងបានលើកស្លាកបដាប្រឆាំងទៅនឹង​គណកម្មការសភាដែលបានបោះឆ្នោតអនុម័តច្បាប់សន្តិសុខ​ពង្រីកតួនាទី​របស់ទាហាន​ជប៉ុន។ បរិយាកាសនៅក្នុងកិច្ចប្រជុំកាន់តែពុះកញ្ជោលក្រោយពេលប្រធានរដ្ឋភាលោក​Yasukazu Hamada សមាជិកគណបក្សប្រជាធិបតេយ្យសេរីកាន់អំណាចប្រកាស់ពីការបោះ​ឆ្នោត​ខាងលើ។
តំណាងរាស្ត្រមកពីគណបក្សប្រឆាំងស្រែកហូកញ្ច្រៀវថា « ទេ !ទេ!ទេ! ហើយលើកស្លាក​បដានិយាយថា​ទេជាមួយគោលនយោបាយរបស់លោកអាបេ។ ប៉ុន្តែទីបំផុតច្បាប់សន្តិសុខ​ត្រូវបានបោះឆ្នោតអនុម័តដោយមានសម្លេងភាគច្រើនគាំទ្រ។ តំណាងរាស្ត្របក្សប្រឆាំងមួយ​រូបលោក​Katsuya okada បានបញ្ចាក់ថា ច្បាប់ខាងលើនិងធ្វើឲ្យផ្លសប្តូរគោលនយោបាយ​ការ​ពារជាតិរបស់ជប៉ុន ជារឿងខុសទៅនឹងរដ្ឋធម្មនុញ គណបក្សប្រជាធិបតេយ្យមិនអាចទទួល​យកនោះឡើយ។
ជាមួយនិងច្បាប់ខាងលើពលរដ្ឋជប៉ុនភាគច្រើនក៏មិនគាំទ្រ ។​តាមការស្ទាប់ស្ទងមតិរបស់ការ​សែត Asahi ចំនួនពលរដ្ឋជប៉ុនគាំទ្រនាយករដ្ឋមន្ត្រីអាបេថយចុះ​ពី​៤២ភាគរយនៅសល់តែ​៣៩​ភាគរយប៉ុណ្ណោះ ហើយមានពលរដ្ឋដល់ទៅ​៥៦ភាគរយប្រឆាំងនឹងច្បាប់នោះ។
លោកស៊ីនហ្ស៊ូអាបេក៏បានប្រកាស់ថា ពលរដ្ឋជប៉ុននៅតែមិនទាន់យលច្បាស់ពីច្បាប់សន្តិសុខ​ថ្មី ដោយច្បាប់នោះជាការចាំបាច់សម្រាប់ជប៉ុនក្នុងពេលដែលចិនពង្រីកសកម្មភាពយោធានៅ​តំបន់អាស៊ីហើយ​បានគម្រាមកំហែងដល់ប្រទេសជប៉ុនផងដែរ៕

20150716-072906.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print