អ្នកភូមិចូលព្រៃកាប់អុសប្រទះឃើញកាំភ្លើងចំនួន២ដើម

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ កាលវេលាម៉ោង១០និង១៥ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រជាពលរដ្ឋបានប្រទះឃើញកាំភ្លើងវែងចំនួន២ដើម ដែលគេយកទៅកាយកប់នៅក្នុងព្រៃ ខណៈគាត់ចូលទៅព្រៃដើម្បីរកអុស ឃើញរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន។

កាំភ្លើងដែលប្រជាពលរដ្ឋប្រទះឃើញម៉ាក AK47ស្វាយ លេខ១៩៦៧ បង់១គ្រាប់១ នៅមានគុណភាព៥០ភាគរយ និងម៉ាក CKC លេខ១២៥៤ បង់១ គុណភាពនៅ៥០ភាគរយដូចគ្នា ស្ថិតនៅចំណុចព្រៃរបោះ ភ្នំឡផាល ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានសន្និដ្ឋានថា កាំភ្លើងទាំអ២ដើមខាងលើនេះ អាចអ្នកបរបាញ់សត្វ យកមកលាក់ទុក ដើម្បីចូលបរបាញ់សត្វក្នុងព្រៃ និងខ្លាចសមត្ថកិច្ចចាប់យក។ ប៉ុន្តែប្រជាពលរដ្ឋសង្ស័យថា កាំភ្លើងទាំងអស់នេះអាចជាវត្ថុតាងបម្រើឲ្យមធ្យោបាយប្រព្រឹត្តបទល្មើស ផ្សេងៗនៅក្នុងមូលដ្ឋានឬឆ្ងាយពីទីនេះ។ ពួកគាត់មានការព្រួយបារម្ភខ្លាចកើតមានបទល្មើស ដោយសារជនល្មើសមានកាំភ្លើងនិងបានលួចលាក់ក្នុងព្រៃអាថ៌កំបាំងពីក្រសែភ្នែកសមត្ថកិច្ច៕

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print