ខេត្តកំពង់ស្ពឺៈ កម្មករជាអ្នកបើកត្រាក់ទ័រឲ្យក្រុមហ៊ុន ហ្គ្រេត ហ្វៀល ២នាក់ត្រូវបានសន្តិសុខក្រុមហ៊ុនឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ខណៈធ្វើសកម្មភាពជាក់ស្ដែងលួចបូបសាំងពីត្រាក់ទ័រប្រមាណជិត៦០លីត្រ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើបានធ្វើឡើងនៅចំណុចភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យត្រូវបានខាងក្រុមហ៊ុនប្រគល់ជូនទៅឲ្យនគរបាលស្រុកឱរ៉ាល់ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្តតាមនិតិវិធី៕
...
ដោយ៖ សុខ ខេមរា