គួរយល់ដឹងសម្រាប់អ្នកធ្លាប់​ និងមិន​ធ្លាប់​ជិះ​​! តេីបង្អួច​យន្តហោះ​មាន​ប្រហោង​តូចៗ​ គេទុក​ប្រើ​ដើម្បី​អ្វី?

ចែករំលែក៖

ចំណេះដឹងទូទៅ៖បើតាម​​រដ្ឋបាលសហព័ន្ធអាកាសចរណ៍អាមេរិក (FAA) បានឲ្យដឹងថាប្រសិនបើអ្នកធ្លាប់ជិះយន្តហោះ អ្នកប្រហែលជាសង្កេតឃើញ​​មានប្រហោងតូចមួយនៅផ្នែកខាងក្រោម​​បង្អួចយន្តហោះ​​ហើរ។ ប៉ុន្តែប្រហោងតូចនេះ​ ​មិនបង្កជា​​ហានិភ័យអ្វី​​ដល់​​អ្នកធ្វើដំណើរឡើយ តែ​​វាបង្កើតឡើងដើម្បីគោលបំណងសុវត្ថិភាពទៅវិញនោះទេ។

ជាក់ស្តែងនៅពេលហោះកាន់តែខ្ពស់ សម្ពាធខ្យល់​​​នឹងកាន់តែធ្លាក់ចុះទៅតាមហ្នឹងដែរ។ បេីទោះជាយ៉ាងណាក៏ដោយបរិយាកាសនៅក្នុងកាប៊ីនយន្តហោះ​​​នៅអាចរក្សាសម្ពាធខ្យល់​​ក្នុងកម្រិតសុវត្ថិភាពបាន។ នេះ​​បានន័យថា សម្ពាធខ្យល់នៅខាងក្រៅយន្តហោះ​​ធ្លាក់ចុះខ្លាំងជាងសម្ពាធខ្យល់ដែលមាននៅក្នុងកាប៊ីន។ ភាពខុសគ្នានេះបានមកពី​​លក្ខណៈពិសេសនៃ​​ការរចនាបង្អួចយន្តហោះ។ បង្អួចយន្តហោះនីមួយៗមានចំនួនកញ្ចក់​​ស្រទាប់។

សូមជម្រាបថាស្រទាប់កញ្ចក់ខាងក្រៅប្រើសម្រាប់ទប់​​​ទល់ជាមួយភាពខុសគ្នា​​នៃសម្ពាធខ្យល់ ចំណែកនៅស្រទាប់កញ្ចក់កណ្ដាលវិញមានចោះជាប្រហោងតូចមួយ ដែលគេហៅថា “Bleed Hole” រីឯប្រហោងនេះ​​ប្រើសម្រាប់គ្រប់គ្រងចរន្ត​​សម្ពាធខ្យល់ឲ្យមានតុល្យភាពក៏ដូចជារក្សាកម្ដៅ និងទប់ស្កាត់សំណើមមិនឲ្យចុះអ័ព្ទនៅកញ្ចក់បង្អួច។ សរុបមកវិញ ស្រទាប់កញ្ចក់ខាងក្រៅ​​ជាអ្នកទទួលសម្ពាធខ្យល់ ស្រទាប់កញ្ចក់កណ្ដាលដែលមានប្រហោងវិញជាអ្នករក្សាតុល្យភាពខ្យល់​ ​មិនឲ្យនៅក្នុងកាប៊ីនយន្តហោះមានការធ្លាក់ចុះសម្ពាធដូចនៅខាងក្រៅទេ។

គួរបញ្ជាក់ដែរថាចំពោះស្រទាប់កញ្ចក់​​ខាងក្នុងវិញ ត្រូវគេប្រើសម្រាប់ការពារ​​ស្រទាប់​​ខាងក្រៅ និងស្រទាប់កណ្ដាលពីការទទួលរង​​នូវការខូចខាតណាមួយ ដែលបង្កឡើងដោយអ្នកធ្វើដំណើរ៕ដោយ៖សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print