កម្ពុជា​ នឹង​មាន​រោងចក្រ​ផលិត​ធុង​ទឹកកក ប្រើប្រាស់ក្នុង​ស្រុក​ ​ហើយអាចលែងនាំចូលពី​ថៃ និងវៀតណាមទៀតផង

ចែករំលែក៖

ភ្នំពេញ៖បេីតាមការអះអាងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថាក្រុមប្រឹក្សាអភិវឌ្ឍន៍ទើបសម្រេចអនុម័តនូវសំណើរបស់ក្រុមហ៊ុនវិនិយោគគម្រោងបង្កើតរោងចក្រ និងកាត់ដេរសំលៀកបំពាក់ មួយកន្លែង ស្ថិតក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង និងគម្រោងបង្កើតរោងចក្រផលិតធុងទឹកកក នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជាក់ស្តែងចំពោះគម្រោងទាំងពីរនេះ មានទឹកប្រាក់វិនិយោគប្រមាណ៦លាន៣សែនដុល្លារអាមេរិក និងផ្ដល់ការងារ ចំនួនប្រមាណ៥៦០កន្លែង។

សូមជម្រាបថា គម្រោងទាំងពីរដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ រួមមាន

; “JIAN YUAN TONG GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ D12 សួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦៤កន្លែង។

– “POLYMER PLASTIC PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតធុងទឹកកក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុន វិនិយោគប្រមាណ ,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print