ជំពាក់ប្រាក់ធនាគារកើតវិបត្តផ្លូវចិត្ត លេបថ្នាំធ្វើអត្តឃាតសម្លាប់ខ្លួន

ចែករំលែក៖

កំពង់ធំ:  ដោយតែវិបត្តផ្លូវចិត្តរឿងជំពាក់ប្រាក់ធនាគារធ្វើឲ្យនារីម្នាក់បង្ខំចិត្តលេបថ្នាំធ្វើអត្តឃាតសម្លាប់ខ្លួន។

 ហេតុការណ៍ខាងលើនេះកើតឡើង នៅវេលាម៉ោង១៣និង០០នាទីថ្ងៃទី១៣ ខែ មករា ឆ្នាំ ២០២១នៅលើផ្ទះជនរងគ្រោះស្ថិតនៅក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

 សមត្ថកិច្ចបានឲ្យដឹងថាសពឈ្មោះ សៀង ស្រីនិច ភេទស្រី អាយុ២២ឆ្នាំជនជាតិខ្មែរ  រស់នៅភូមិ-ឃុំកើតហេតុ ។

 បើយោងតាមការបភ្លឺរបស់ឈ្មោះ សៀង ស្រីនាង ត្រូវជាប្អូនបង្កើត បានអះអាងឲ្យដឹងថា មុនពេលកើត ហេតុជនរងគ្រោះ និងខ្លួន នៅអង្គុយលេងលើផ្ទះជាមួយគ្នា លុះដល់ម៉ោងប្រហែល១០និង៣០នាទី ខ្លួនបបួលបងទៅហូបបាយទាំងអស់គ្នាតែជនរងគ្រោះមិនព្រមទៅហើយនៅដេកលើផ្ទះតែម្នាក់ឯង។

លុះដល់ម៉ោងប្រហែល១២និង៥៥នាទីប្អូនប្រុស អាយុ៥ឆ្នាំ របស់ខ្លួនឡើងទៅលើផ្ទះឃើញបងស្រីដេកមិនដកដង្ហើម ក៏ស្រែក ហៅរូបខ្លួនឲ្យមកមើល ពេលខ្លួនឡើងមកមើលទើបដឹងថាបងស្រី បានស្លាប់បាត់ទៅហើយ។

  ក្រោយពេលកើតហេតុ សាច់ញាតិជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ច ក្រោយមកសមត្ថកិច្ចអាជ្ញាធរដែនដីបានសហការជាមួយប្រធានមណ្ឌលសុខភាពឃុំបល្ល័ង្ក  បានចុះទៅពិនិត្យសាកសពដើម្បីធ្វើកោសល្យវិច្ច័យ។ ពេលពិនិត្យសមត្ថកិច្ចរកឃើញថ្នាំគ្រាប់ពណ៌ ស (គ្រាប់តូចៗមូល) ចំនួន០២គ្រាប់ ដែលជាប្រភេទថ្នាំងងុយដេកនៅក្បែរខ្លួនសព ហើយនៅលើដងខ្លួន ពុំមានស្លាក ស្នាមអ្វីគួរឲ្យកត់ សម្គាល់ឡើយ។

តាមការសនិដ្ឋានរបស់ លោកគ្រូពេទ្យមណ្ឌល សុខភាព និងសមត្ថកិច្ច ជនរងគ្រោះ ពិតជាធ្វើអត្តឃាត ដោយលេបថ្នាំងងុយដេកសម្លាប់ខ្លួន(ប្រមាណជាង ២០គ្រាប់)ទើបបណ្ដាលឱ្យស្លាប់បែបនេះ ក្រោយពិនិត្យចប់សព្វគ្រប់បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print