សារចុងក្រោយ​របស់លោកត្រាំ មុនពេលបញ្ចប់តំណែង

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ នៅថ្ងៃទី​១៩ ខែមករា (ពេលវេលាក្នុងតំបន់) បានថ្លែងសុន្ទរកថា​ទៅកាន់អ្នកគាំទ្រ​ មុនពេលបញ្ចប់អាណត្តិ ។ នៅក្នុងសុន្ទរកថា​ចុងក្រោយ លោកត្រាំបានលើកឡើង​ពីកិច្ចព្រមព្រៀង​សន្តិភាព​នៅមជ្ឈិមបូព៌ា​ ដឹកនំាដោយអាមេរិក​​ ក៏ដូចជា​គោលជំហររឹងមាំជាមួយចិន​ …ទាំងនោះគឺជា ជោគជ័យយ៉ាងធំធេង​ក្នុងរយៈពេល​៤ឆ្នាំ ក្នុងការដឹកនាំអាមេរិក ។ លោកត្រាំ​បានឲ្យដឹងថា លទ្ធផលនៃគោលនយោបាយការបរទេស​ គឺទទួលបានសន្តិភាព​ជាប្រវត្តិសាស្ត្រ​​នៅមជ្ឈិមបូព៌ា។ លោកត្រាំបញ្ជាក់ថា « ទាំងនោះគឺជាជោគជ័យយ៉ាងធំធេង​ដើម្បីដកទាហានអាមេរិក វិលត្រឡប់មកផ្ទះវិញ។ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង​ ក្នុងនាមជាប្រធានាធិបតី​អាមេរិក»។ ពាក់ព័ន្ធនឹងអំពើហិង្សានៅ​វិមានកាពីតូល​ លោកត្រាំ​បានឲ្យដឹងថា ​ អំពើហិង្សានយោបាយ គឺមិនអាចលើកលែងឱ្យបានឡើយ​។​ ក្រុមអ្នកគាំទ្រលោកត្រាំ​ កាលពីថ្ងៃទី ៦ខែមករា​បានសម្រុកចូលវិមានរដ្ឋសភា ​រារាំង​កិច្ចប្រជុំអនុម័តលទ្ធផលបោះឆ្នោត​​។ អំពើហិង្សានោះ​បណ្តាលឲ្យមនុស្ស​៥នាក់ស្លាប់​ក្នុងនោះមានប៉ូលិសម្នាក់​។ តាមគម្រោងលោកត្រាំ នឹងមិនចូលរួមក្នុងពិធីចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់អាមេរិក​គឺលោកបៃឌិនឡើយ។​ លោកត្រាំ នឹងទៅកាន់ Palm Beach នៅរដ្ឋ​ Florida ​នាវេលាម៉ោង៨ព្រឹកថ្ងៃទី ២០ខែមករា (ពេលវេលានៅអាមេរិក​)៕

...

ដោយ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print