ភ្នំពេញ៖ បច្ចុប្បន្នថ្វីត្បិតតែវិស័យកិច្ចការនារី មានការរីកចំរើនលើវិសយ័ផ្សព្វផ្សាយ ពត័មាន យ៉ាងឆាប់រហ័សក្តី ក៏ប៉ុន្តែស្ត្រី ជាមេគ្រួសារ និងក្មេងស្រី នៅក្នុងប្រទេសកម្ពុជា នៅជួបបញ្ហាប្រឈមនៅឡើយ ដូចជាការរំ លោភបំពានផ្លូវភេទ ,អំពើហឹង្សាលើស្ត្រីការជួញដូរផ្លូវភេទ, ការបោកបញ្ឆោត ការរើសអើង, ភាពក្រីក្រ និងសុខភាពទន់ខ្សោយជាដើម ។ នេះបើតាមការបញ្ជាក់ឲ្យ ដឹងពីលោកជំទាវ ម៉ែន សំអន ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី ២៤ កុម្ភៈ នេះ ខណៈដែលលោកជំទាវទទួលជួប សំដែងការគួរសម ជាមួយនារីជាថ្នាក់ដឹកនាំ ក្រសួងពត័មាន ចំនួន២០រូប ដែលដឹកនាំដោយ លោកស្រី ខៀវ ទេព រង្សី ជាប្រធានកិត្ដិុសយ័ សមាគមនារី ក្នុងឱកាសចូលរួមគោរពសិទ្ធិនារី ៨មីនា ខាងមុខនេះ នៅក្រសួងទំនាក់ទំនង ជាមួយរដ្ឋ សភា ព្រឹទ្ធសភា និងអធិការកិច្ច ។
លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា ៖ បច្ចុប្បន្ន ការងារស្រ្ដី ក្នុង វិស័យផ្សព្វផ្សាយពត័ មាន គឺមានតួនាទីសំខាន់ណាស់ នារី បានបំពេញ និងបញ្រ្ជាប់ ទៅដល់ស្រ្ដីនៅមូលដ្ឋាន ដោយភ្ជាប់ នូវសារ គ្រោះថ្នាក់ អំពីការរំលោភបំពានផ្លូវភេទ ,អំពើហឹង្សាលើស្ត្រី ការជួញដូរផ្លូវភេទ, ការបោកបញ្ឆោត ការរើសអើង, ភាពក្រីក្រ និងសុខភាពទាំងអស់នេះ គឺដោយសារមូលហេតុមួយចំនួនដូចជា កង្វះការយល់ដឹងពីតម្លៃរបស់ស្ត្រី ការរើសអើងរបស់មនុស្សខ្លះក្នុងសង្គម ការភ្លើតភ្លើន ទៅតាមសម្ភារៈនិយម ការ វិវឌ្ឍ ផ្នែកសេដ្ឋកិច្ច និងសង្គមនៅលើពិភព លោក និងនៅកម្ពុជា ការកើនឡើងនៃទេសន្តប្រវេសន៍ឆ្លងដែន ការកើនឡើងនៃសេវាកម្មទេសចរណ៍ ជាពិសេស ក្នុងវិស័យឧស្សាហកម្មកំសាន្ត ការប្រើខុសទិសដៅ នៃបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទ អីុនធើណេត និងបណ្តាញសង្គមទំនើប ដូចជាហ្វេសបុគជាដើម ដែលអាច ឲ្យប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរ កិត្តិយសនិងតម្លៃរបស់ស្រ្តីខ្មែរ ក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិ ដែលតម្រូវឲ្យ យើងរួមគ្នាប្រឹង ប្រែងចាត់វិធានការរកដំណោះស្រាយ ឲ្យបានទាន់ពេលវេលា តាមគ្រប់រូបភាព។
លោកជំទាវបានបន្ដថា៖ បញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ ចេញនូវវិធានការ ជាក់លាក់ មួយចំនួន ដើម្បីលើក កម្ពស់ សមភាពយេនឌ័រ ដូចជា ការតែងតាំងស្ដ្រីជា អភិបាលរង រាជធានី ,ខេត្ដ ,ក្រុង, ស្រុក,ខណ្ឌ ការតែងតាំង ឲ្យមានស្រ្ដីជាថ្នាក់ ដឹកនាំ ក្នុងកងកម្លាំងប្រដាប់អាវុធ គ្រប់ កម្រិត ការតែងតាំង និងបង្កើនឲ្យមានស្ដ្រីថ្នាក់ឌ្វើសេចក្ដីសម្រេច នៅតាមក្រសួង ស្ថាប័ន និង អង្គភាព នានា និងសេចក្ដីណែនាំ ក្នុងការលើក កម្ពស់ សមភាព យេនឌ័រ និងបង្កើនភាពអង្គអាចដល់ស្ដ្រី គ្រប់ក្រសួងស្ថាប័ន ត្រូវបង្កលក្ខណៈ ជ្រើសរើសប្រលងមន្ដ្រីរាជការឲ្យចូលបម្រើការងារ ត្រូវមានស្រ្ដី ឲ្យបាន២០ ទៅ៥០ ភាគរយ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល បាន ពន្យា អាយុមន្រ្ដី ដែលជាស្រ្ដីឲ្យចូលនិវត្ដន៍ ដល់អាយុ៦០ ឆ្នាំផងដែរ ។
លោកជំទាវ ចាន់ ធី រដ្ឋលេខាធិការ ក្រសួង. ពត័មាន បានបញ្ជាក់ថា៖ បច្ចុប្បន្នស្រ្ដី នៅមានតែមានបញ្ហាប្រឈម និងជួបនូវឧបសគ្គមួយចំនួន ដូចជា ឥរិយាបថ សង្គម នៅរើស អើងលើស្ដ្រី ការទទួលបានការសិក្សា អប់រំខ្ពស់នៅមានកំរិត បន្ទុកធ្ងន់ធ្ងរ លើការទទួលខុសត្រូវ ក្នុងគ្រួសារ កង្វះខាត ក្នុងការដាក់បេក្ខភាពស្ដ្រី នៅលំដាប់លេខរៀង ខ្ពស់ ឬក្នុងការតម្លើងតួនាទី រួមទាំងទស្សនៈអវិជ្ជមានរបស់ស្ដ្រីខ្លួនឯង ដែលធ្វើឲ្យស្ដ្រី មិនហ៊ានឈរឈ្មោះបោះឆ្នោត ឬទទួលតួនាទីតាមការតែងតាំង ។
លោកជំទាវបន្ដថា៖ នៅក្នុងជំនួបសំដែងការគួរសម នាពេលនេះ គឺមានគោលបំណង ធ្វើការពិនិត្យលើវឌ្ឍនភាព ក្នុងការអនុវត្ដតួនាទី និងភារកិច្ច របស់ស្ដ្រីជាថ្នាក់ដឹកនាំ ការកំណត់បញ្ហា ប្រឈម និងតម្រូវការថ្មីៗ បន្ថែមទៀតព្រមទាំងលើកអនុសាសន៍សម្រាប់ពង្រឹងការអនុវត្ដយុទ្ធសាស្រ្ដ និងវិធានការ ដើម្បីគាំទ្រដល់ ស្រ្ដីជាថ្នាក់ដឹកនាំ នៅគ្រប់កម្រិត ។
សូមបញ្ជាក់ថា៖ ស្រីជាថ្នាក់ដឹកនាំ មកពីក្រសួងពត័មាន សុទ្ធតែជាស្រ្ដីមានតួនាទី បម្រើ ការងារនៅ អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិ អគ្គនាយដ្ឋានវិទ្យុជាតិ អគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានទីភ្នាក់ងារ ពត័មាន កម្ពុជា (AKP) ដែលរួមមាន សមាជិក សមាជិការ មកនិងស្រ្ដីមកពីអង្គកាេដៃ គូពាក់ពន័្ធផងដែរ ៕
ដោយ៖ សំរិត