លោក ចូ បៃ​ឌិន​ ក្រោយ​ស្បថ​ចូល​កាន់​តំណែង​ប្រធានា​ធិបតី​​អា​មេ​រិ​ក​ផ្លូវការ​ បានប្រកាសថា៖​ សន្យា​នឹង​ផ្តល់​​សញ្ជាតិ​ដល់​អន្តោ​ប្រវេសន៍​រស់​នៅ​​អា​មេ​រិ​ក

ចែករំលែក៖

អន្តរជាតិ៖ លោក ចូ បៃឌិន (Joe Biden) ក្រោយបានស្បថចូលកាន់តំណែងប្រធានាធិបតី​​អាមេរិផ្លូវការនៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ (​ម៉ោងនៅសហរដ្ឋអាមេរិ​)​លោក បានចុះហត្ថលេខាលុប​​ចោលគោលនយោបាយចម្រូងចម្រាសជាច្រើនរបស់បន្សល់ទុកដោយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ក៏ដូចជាការឆ្លើយតបនៃជំងឺរាតត្បាតកូវី​-១៩ និងរឿងអន្តោប្រវេសន៍

លោក ចូ បៃឌិន ក្នុងការចុះហត្ថលេខានោះដែរក៏បានសន្យាថានឹងផ្តល់សញ្ជាតិដល់ប្រជាជន (​អ្នកមានក្តីសុបិន្ត​) ដែលបានរស់នៅសហរដ្ឋអាមេរិកដោយគ្មានការអនុញ្ញាតជាផ្លូវការ បន្ទាប់ពីចូលប្រទេសនេះ​​ក្នុងវ័យកុមារភាពជាមួយឪពុកម្តាយដែលបានចូលអាមេរិកដោយខុសច្បាប់នោះ

ជាមួយគ្នានេះប្រធានាធិបតីអាមេរិថ្មី រូបនេះក៏បានចុះហត្ថលេខាលើសកម្មភាពប្រតិបត្តិសំខាន់មួយ សម្រេចលុបចោលបំរាមការធ្វើដំណើរពីប្រទេសដែលមានជនជាតិមូស្លីមមួយចំនួន។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

លោក ចូ បៃឌិន បានចុះហត្ថលេខាលើសកម្មភាពប្រតិបត្តិចំនួន ១៥ ភ្លាមបន្ទាប់ពីបានស្បថចូលកាន់តំណែងកាលពីថ្ងៃពុធ ដោយមិនឲ្យធ្វើគោលនយោបាយទាំងនោះឡើងវិញដែលជាគោលនបាយបានដាក់ចេញដោយអ្នកកាន់តំណែងមុន គឺលោកដូណាល់ត្រាំ និងបានធ្វើការផ្លាស់ប្តូរដំបូងរបស់ខ្លួន គឺលោកបៃឌិន ផ្តោតលើជំងឺរាតត្បាតកូវី ១៩ និងការប្រែប្រួលអាកាសធាតុ

មិនតែប៉ុណ្ណោះលោកប្រធានាធិបតីអាមេរិថ្មីរូបនេះបាននិយាយថា «​សកម្មភាពប្រតិបត្តិមួយចំនួនដែលខ្ញុំនឹងចុះហត្ថលេខានៅថ្ងៃនេះនឹងជួយផ្លាស់ប្តូរដំណើរនៃវិបត្តិកូវី ១៩ ហើយយើងនឹងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរបៀបដែលយើងមិនទាន់បានធ្វើនិងជម្រុញសមភាពជាតិនិងគាំទ្រដល់សហគមន៍ដែលមិនមានសិទ្ធិទទួលបានដទៃទៀត ទាំងនេះគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ

គួររម្លឹកថា កំឡុងពេលលោក​ ​ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតី លោកបានរឹតត្បិតការធ្វើដំណើរចូលពីបណ្តាប្រទេសមូស្លីភាគច្រើន ដោយលើកឡើងពីវិធានការណ៍ប្រឆាំងភេរវកម្មរបស់លោក

ប៉ុន្តែលោក ចូ បៃឌិន ដែលបានឡើងកាន់តំណែងភ្លាម លោកបានសន្យាបញ្ឈប់ការសាងសង់ជញ្ជាំងដ៏រឹងមាំនៅតាមព្រំដែនជាមួយប្រទេសម៉ិស៊ិ ដែលលោកត្រាំ បានបញ្ជាឲ្យសាងសង់អស់លុយជាច្រើនដើម្បីមិនអោយជនអន្តោប្រវេសន៍ខុសច្បាប់ចេញចូលទឹកដីសហរដ្ឋអាមេរិកនោះ៕ដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print