សិង្ហ​បុរី ស្វាគមន៍​អាមេរិក នឹង​ត្រលប់​ចូលរួម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ ស្តីពី​បញ្ហា​ប​ម្រែ​ប​ម្រូ​ល​អាកាសធាតុ​ជាថ្មី

ចែករំលែក៖

អន្តរជាតិ៖បេីតាមការអះអាងពីក្រសួងការបទេសរបស់សិង្ហបុរី នៅថ្ងៃទី២១ មករា ប្រកាសថា សិង្ហបុរី ស្វាគមន៍អាមេរិក នឹងត្រលប់ចូលរួមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបញ្ហាម្រែម្រូអាកាសធាតុជាថ្មីម្តងទៀត មិនតែប៉ុណ្ណោះសិង្ហបុរីអះអាងថា សម្រាប់វត្តមានអាមេរិកនឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធនឹងបញ្ហាប្រឈមសាកលមួយនេះ

ជាក់ស្តែងលោកចូ បៃឌិន នៅថ្ងៃទី២០ ខែមករា ពេលស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក​ ​បានចុះហត្ថលេខាលើបញ្ជាមួយដែលនឹងចាប់ផ្ដើមនីតិវិធីចូលរួមឡើងវិញបន្ទាប់ពីសហរដ្ឋអាមេរិកបានចាកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាផ្លូវការតាំងពីថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០២០ មកក្រោមរដ្ឋបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ប៉ុន្តែអាមេរិក នឹងចូលរួមក្នុងកិច្ចព្រមព្រៀងនេះវិញ ក្នុងអាណត្តិប្រធានាធិបតីថ្មី ចូ បៃឌិន

បេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសិង្ហបុរី ថ្ងៃទី២១ ខែមករាបានបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុ ជាការគំរាមកំហែងដ៏ធំមួយរបស់ពិភពលោក មនុស្សជាតិ ហើយដែលតម្រូវឲ្យមានការរួបរួមគ្នាដើម្បីនិរន្តរ៍ភាពនៃសាកលលោកក្រោយកោះសិង្ហបុរី ស្វាគមន៍ការសម្រេចចិត្តរបស់រដ្ឋបាលអាមេរិកថ្មី

ក្រសួងការបរទេសសិង្ហបុរីបានលើកឡើងបន្ថែមទៀតថា៖«​ការសម្រេចចិត្តត្រលប់មកវិញរបស់អាមេរិ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាការវិវត្តវិជ្ជមានមួយដែលនាំមកការជំរុញដ៏សំខាន់មួយដល់កិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុរួមគ្នា​» ក្រសួងការបរទេសសិង្ហបុរី  បន្តថា វាក៏បង្ហាញការតាំងចិត្តរបស់អាមេរិកដើម្បីដឹកនាំពិភពលោកក្នុងការការពារអាកាសធាតុឲ្យទាន់ពេលវេលានិងធ្វើការជាមួយនឹងសហគមន៍អន្តរជាតិសំដៅជំរុញការប្រឹងប្រែងពហុភាគី

គួរបញ្ជាក់ថាក្នុងសេចក្ដីប្រកាសដដែលក្រសួងការបរទេសសិង្ហបុរីក៏បានប្រកាសត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយអាមេរិកក៏ដូចជាភាគីពាក់ព័ន្ធសំខាន់ៗដទៃទៀតក្នុងការសម្រេចបាន គោលដៅរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស៕ដោយ៖សតារា

...

រូបភាព៖ថ្មី​ ថ្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print